លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំសេចក្តីព្រាងគោលនយោបាយពាណិជ្ជកម្មឌីជីថលរបស់ក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(កំពត)៖ នាថ្ងៃពុធ ទី១៥ ខែឧសភាឆ្នាំ២០២៤ នៅសណ្ឋាគារ ខេមរ៉ា១ ខេត្តកំពត លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំសេចក្តីព្រាងគោលនយោបាយពាណិជ្ជកម្មឌីជីថលរបស់ក្រសួងពាណិជ្ជកម្ម ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមានការគាំទ្រពី CAPRED។

  សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំសេចក្តីព្រាងគោលនយោបាយពាណិជ្ជកម្មឌីជីថលរបស់ក្រសួងពាណិជ្ជកម្ម មានលក្ខណៈទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ហើយត្រូវបានរៀបចំចេញជាពីរវគ្គ ដែលវគ្គពេលព្រឹក សម្រាប់ការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍មកពីខេត្តជុំវិញខេត្តកំពត និងវគ្គពេលរសៀល មានការអញ្ជើញចូលរួមពីវិស័យឯកជន និងសមាគម មកពីខេត្តជុំវិញខេត្តកំពត ដែលមានចំនួនសរុបប្រមាណ ១២១នាក់៕  

https://s2.moc.gov.kh/mocspace/mocspace_1716013729568.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013731311.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013729924.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013730673.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013730883.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013730562.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013730623.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013730437.jpg
https://s2.moc.gov.kh/mocspace/mocspace_1716013730780.jpg