ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី "ការផ្សព្វផ្សាយ និងពិគ្រោះយោបល់តាមតំបន់" ដែលជាផ្នែកមួយនៃការបង្កើតសហព័ន្ធដំឡូងមី ដោយសហការ និងគាំទ្រដោយក្រសួងពាណិជ្ជកម្ម អង្គការ GIZ-CRAS អង្គការ CIRD និងអង្គការ HEKS & CARITAS

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(សៀមរាប)៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី "ការផ្សព្វផ្សាយ និងពិគ្រោះយោបល់តាមតំបន់" ដែលជាផ្នែកមួយនៃការបង្កើតសហព័ន្ធដំឡូងមី ដោយសហការ និងគាំទ្រដោយក្រសួងពាណិជ្ជកម្ម អង្គការ GIZ-CRAS អង្គការ CIRD និងអង្គការ HEKS & CARITAS។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖

- ណែនាំអំពីអនាគតរបស់សហព័ន្ធ និងបង្ហាញអំពីវឌ្ឍនភាពនៃដំណើរការក្នុងការបង្កើតសហព័ន្ធដំឡូងមីកម្ពុជា

- បង្ហាញ និងពិភាក្សាលើសេចក្តីព្រៀងលក្ខន្តិកៈរបស់សហព័ន្ធដំឡូងមីកម្ពុជា និងប្រមូលធាតុចូលពីអ្នកចូលរួម ជាពិសេសពីតួអង្គនៃខ្សែច្រវ៉ាក់តម្លៃដំឡូងមី

-បង្ហាញ និងពិភាក្សាលើការផលិតដំឡូងមីប្រកបដោយនិរន្តរភាព។

https://s2.moc.gov.kh/mocspace/mocspace_1718854110538.jpg
https://s2.moc.gov.kh/mocspace/mocspace_1718854110494.jpg
https://s2.moc.gov.kh/mocspace/mocspace_1718854110560.jpg
https://s2.moc.gov.kh/mocspace/mocspace_1718854110416.jpg
https://s2.moc.gov.kh/mocspace/mocspace_1718854110569.jpg
https://s2.moc.gov.kh/mocspace/mocspace_1718854110645.jpg
https://s2.moc.gov.kh/mocspace/mocspace_1718854110666.jpg
https://s2.moc.gov.kh/mocspace/mocspace_1718854110656.jpg
https://s2.moc.gov.kh/mocspace/mocspace_1718854110217.jpg
https://s2.moc.gov.kh/mocspace/mocspace_1718854110515.jpg