(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២ ខែកក្តដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តមប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការប្រមូលធាតុចូលរបស់ក្រសួងពាណិជ្ជកម្មក្នុងការរៀបចំផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការជំរុញចលនាភូមិមួយ ផលិតផលមួយ រយៈពេល ៥ឆ្នាំ លើកទី២ (២០២៤-២០២៨) ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី ដែលជាសមាជិកក្រុមការងារជំរុញចលនាភូមិមួយ ផលិតផលមួយនៃក្រសួងពាណិជ្ជកម្ម។
ក្នុងឱកាសនោះ សមាជិកសមាជិកានៃក្រុមការងារបានពិភាក្សាយ៉ាងផុសផុល និងផ្តល់ធាតុចូលជាច្រើនពីសកម្មភាពការងារ សូចនាករ ផែនការអនុវត្ត និងការងារពាក់ព័ន្ធរបស់នាយកដ្ឋាននីមួយៗ ដើម្បីឱ្យផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការជំរុញចលនាភូមិមួយ ផលិតផលមួយ រយៈពេល ៥ឆ្នាំ លើកទី២ (២០២៤-២០២៨) មានលក្ខណៈគ្រប់ជ្រុងជ្រោយ។
![https://s2.moc.gov.kh/mocspace/mocspace_1719913689436.jpg](https://s2.moc.gov.kh/mocspace/mocspace_1719913689436.jpg)
![https://s2.moc.gov.kh/mocspace/mocspace_1719913689502.jpg](https://s2.moc.gov.kh/mocspace/mocspace_1719913689502.jpg)
![https://s2.moc.gov.kh/mocspace/mocspace_1719913689368.jpg](https://s2.moc.gov.kh/mocspace/mocspace_1719913689368.jpg)
![https://s2.moc.gov.kh/mocspace/mocspace_1719913689528.jpg](https://s2.moc.gov.kh/mocspace/mocspace_1719913689528.jpg)
![https://s2.moc.gov.kh/mocspace/mocspace_1719913689602.jpg](https://s2.moc.gov.kh/mocspace/mocspace_1719913689602.jpg)
![https://s2.moc.gov.kh/mocspace/mocspace_1719913689561.jpg](https://s2.moc.gov.kh/mocspace/mocspace_1719913689561.jpg)
![https://s2.moc.gov.kh/mocspace/mocspace_1719913689133.jpg](https://s2.moc.gov.kh/mocspace/mocspace_1719913689133.jpg)