សាខា ក.ប.ប. ខេត្តឧត្តរមានជ័យ រៀបចំវគ្គអប់រំផ្សព្វផ្សាយបង្កើនចំណេះដឹងជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងវិទ្យាល័យបន្ទាយអំពិល

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

  (ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តឧត្ដរមានជ័យ បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរពាណិជ្ជកម្មខេត្ត រៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពី សុវត្តិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាងពីររយនាក់ នៅវិទ្យាល័យបន្ទាយអំពិល ដែលមានទីតាំងស្ថិតនៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។  

របៀបវារៈនៅក្នុងវគ្គអប់រំផ្សព្វផ្សាយនេះរួមមាន៖

១-មតិស្វាគមន៍របស់លោកនាយកវិទ្យាល័យបន្ទាយអំពិល

២-បទអន្តរាគមន៍របស់លោកប្រធានការិយាល័យអប់រំស្រុកបន្ទាយអំពិល

៣- មតិបើកកម្មវិធីផ្សព្វផ្សាយស្ដីពី សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ដោយលោកប្រធានសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ

៤-បទបង្ហាញស្ដីពីអំបិល អ៉ីយ៉ូត

៥-បទបង្ហាញស្តីពីសុវត្តិភាពម្ហូបអាហារ ពីកសិដ្ឋានផលិត ដល់តុបរិភោគ វិធានការ និងនីតិវិធីក្នុងការទប់ស្កាត់ (បទប្បញ្ញត្តិផ្សេងសំខាន់ៗរួមមានច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ)។

៦-នីតិវិធីក្នុងការធ្វើតេស្តរកសារធាតុគីមីហាមឃាត់ផ្សេងៗក្នុងផលិតផលម្ហូបអាហារ

៧- កម្មវិធីសំណួរ ចម្លើយ។

ឆ្លៀតក្នុងឱ្យកាសនេះផងដែរ មន្ត្រីជំនាញសាខា ក.ប.ប. បានចុះត្រួតពិនិត្យតាមតូបលក់ទំនិញនៅក្នុងសាលារៀន ដែលជាលទ្ធផលពុំបានរកឃើញទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញមិនអនុលោមតាម បទប្បញ្ញត្តិ ឬបទដ្ឋានបច្ចេកទេសលក់ដូរក្នុងសាលារៀនឡើយ។ ជាមួយគ្នានេះ មន្ត្រីជំនាញបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីរបៀបពិនិត្យស្លាកសញ្ញា ផលិតផលម្ហូបអាហារដែលមានសុវត្ថិភាព ជូនអ្នកចូលរួមទាំងអស់សរុបចំនួន ២៥០ផ្ទាំង ផងដែរ៕

https://s2.moc.gov.kh/mocspace/mocspace_1720086979783.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086979417.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086979085.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086979489.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086979954.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086980093.jpg
https://s2.moc.gov.kh/mocspace/mocspace_1720086979478.jpg