លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាក្នុងសិក្ខាសាលាស្តីពី “ការបង្ហាញអំពីគោលនយោបាយនៃភាពទាក់ទាញផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម” នៃវេទិកាធុរកិច្ចបារាំង-កម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

  (ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅសូហ្វីតែល ភ្នំពេញ ភូគីត្រា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាក្នុងសិក្ខាសាលាស្តីពី “ការបង្ហាញអំពីគោលនយោបាយនៃភាពទាក់ទាញផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម” នៃវេទិកាធុរកិច្ចបារាំង-កម្ពុជា ដែលក្នុងកិច្ចពិភាក្សានេះមានវត្តមានចូលរួមដោយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អ្នកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុនវើលប៊្រីដគ្រុប និងសម្របសម្រួលដោយ លោក Blaise KILAIN សហប្រធានសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ព្រមទាំងមានវត្តមានចូលរួមដោយ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងសមាជិ​កសហ​គមន៍ធុរ​កិច្ចបារាំង​នៅ​កម្ពុជា ក៏ដូច​ជា​តំណាងក្រុម​ហ៊ុនបា​រាំង​នៅ​ក្នុ​ង​តំបន់ ដែល​មានបំណង​ស្វែង​យល់​ឱ្យកាន់​តែច្បាស់​ពីទី​ផ្សារកម្ពុ​ជា។   

គួរបញ្ជាក់ផងដែរថា វេទិកាធុរកិច្ចបារាំង-កម្ពុជា នេះ ​មាន​ការ​ចូលរួ​ម​ពីតំណាង​មកពីក្រុម​ហ៊ុន​សំខាន់ៗ​ជាច្រើន​ ដូច​ជាក្រុម​ហ៊ុន​សំណ​ង់ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ឌីជី​ថ​ល សុខាភិ​បាល ថាម​ពល នគ​រូបនីយ​កម្ម ទេស​ចរណ៍ ឡូជីស្ទី​ក ដឹក​ជញ្ជូន កសិ​កម្ម និ​ង​កសិចំណី​អាហា​រ ជាដើម​។ វេទិកាធុ​រកិច្ច​នេះនឹ​ងជួយ​ពង្រឹ​ងទំ​នាក់ទំ​នង​សេដ្ឋកិ​ច្ច​បារាំ​ង​-កម្ពុជា និង​ជា​ឱកាស​ពិ​សេសមួ​យ​សម្រា​​ប់ក្រុម​ហ៊ុន អ្ន​ក​ប្រក​ប​វិជ្ជាជី​វៈ និង​អ្នក​មាន​ចំណាប់​អារម្ម​​ណ៍​អំពី​ការអភិ​វឌ្ឍសេដ្ឋ​កិច្ច ក្នុង​ការស្វែង​យល់​ពីវិស័យសក្តានុពល​ជាច្រើ​ន​របស់កម្ពុជា​ ជាពិសេសសម្រាប់​ពង្រឹង​ទំនាក់​ទំនងដៃគូ​យុទ្ធសា​ស្រ្តរវាងបារាំង និងក​ម្ពុជាផ​ង​ដែរ​​។

https://s2.moc.gov.kh/mocspace/mocspace_1720426107520.jpg
https://s2.moc.gov.kh/mocspace/mocspace_1720426107188.jpg
https://s2.moc.gov.kh/mocspace/mocspace_1720426107419.jpg
https://s2.moc.gov.kh/mocspace/mocspace_1720426107429.jpg
https://s2.moc.gov.kh/mocspace/mocspace_1720426107489.jpg
https://s2.moc.gov.kh/mocspace/mocspace_1720426107499.jpg
https://s2.moc.gov.kh/mocspace/mocspace_1720426107618.jpg
https://s2.moc.gov.kh/mocspace/mocspace_1720426107512.jpg
https://s2.moc.gov.kh/mocspace/mocspace_1720426107407.jpg
https://s2.moc.gov.kh/mocspace/mocspace_1720426107583.jpg
https://s2.moc.gov.kh/mocspace/mocspace_1720426107528.jpg
https://s2.moc.gov.kh/mocspace/mocspace_1720426107610.jpg