ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមព្រឹត្តិការណ៍ ស្តីពីនវានុវត្តន៍ ម៉ាកសម្គាល់ភូមិសាស្រ្ត ដើម្បីជម្រុញការអភិវឌ្ឍន៍តំបន់ ដែលរៀបចំដោយរដ្ឋាភិបាលស្វីស និងចូលរួមរៀបចំដោយកម្ពុជា កូឡំប៊ី សាធារណរដ្ឋឆែក បារាំង ហ្រេណាដា ហុងគ្រី អ៊ីតាលី ព័រទុយហ្គាល់ ស្លូវ៉ាគី និងទុយណេស៊ី ដែលចូលរួមថ្លែងសុន្ទរកថាបើកព្រឹត្តិការណ៍អមនេះដោយ ឯកឧត្តម Daran Tan អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងមានអ្នកចូលរួមដោយផ្ទាល់ និងតាមអនឡាញប្រមាណ ១៥០ នាក់

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ហ្សឺណែវ ស្វ៊ីស)៖ នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងព្រឹត្តិការណ៍អមមហាសន្និបាតលើកទី៦៥ របស់សមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមព្រឹត្តិការណ៍ ស្តីពីនវានុវត្តន៍ ម៉ាកសម្គាល់ភូមិសាស្រ្ត ដើម្បីជម្រុញការអភិវឌ្ឍន៍តំបន់ ដែលរៀបចំដោយរដ្ឋាភិបាលស្វីស និងចូលរួមរៀបចំដោយកម្ពុជា កូឡំប៊ី សាធារណរដ្ឋឆែក បារាំង ហ្រេណាដា ហុងគ្រី អ៊ីតាលី ព័រទុយហ្គាល់ ស្លូវ៉ាគី និងទុយណេស៊ី ដែលចូលរួមថ្លែងសុន្ទរកថាបើកព្រឹត្តិការណ៍អមនេះដោយ ឯកឧត្តម Daran Tan អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងមានអ្នកចូលរួមដោយផ្ទាល់ និងតាមអនឡាញប្រមាណ ១៥០ នាក់។

ក្នុងឱកាសនោះ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋានគណ:កម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានធ្វើបទបង្ហាញអំពីបទពិសោធរបស់កម្ពុជា ក្នុងការអភិវឌ្ឍម៉ាកសម្គាល់ភូមិសាស្រ្តប្រកបដោយនិរន្តភាព ដោយបានលើកឡើងពីកត្តាជោគជ័យរបស់ម៉ាកសម្គាល់ភូមិសាស្រ្ត ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ទឹកឃ្មុំព្រៃមណ្ឌលគីរី អំបិលកំពតកែប ព្រមទាំងបានលើកឡើងអំពីការរៀបចំលិខិតបទដ្ឋានគតិយុត្តិរបស់សម្រាប់ការការពារ ការគ្រប់គ្រង និងអភិវឌ្ឍសមាគមអន្តរវិជ្ជាជីវៈ ការត្រួតពិនិត្យផ្ទៃក្នុង និងអង្គភាពវិញ្ញាបនប័ត្របញ្ជាក់គុណភាព ការអនុវត្តច្បាប់ ការជម្រុញទីផ្សារ និងការកសាងសមត្ថភាព និងចំណេះដឹង ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។

ជាលទ្ធផលការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍អមនេះ បានផ្សព្វផ្សាយពីបទពិសោធរបស់កម្ពុជា និងចូលរួមលើកកំពស់ម៉ាកសម្គាល់ភូមិសាស្រ្តកម្ពូជា ជាមួយដៃគូអន្តរជាតិ និងបណ្តាប្រទេសជាច្រើន ដែលធ្វើឲ្យអន្តរជាតិមានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍម៉ាកសម្គាល់ភូមិសាស្រ្តរបស់កម្ពុជា។

សូមជម្រាបជូនថា ទន្ទឹមនឹងព្រឹត្តិការណ៍នេះ កម្ពុជាបានរៀបចំដាក់តាំងបង្ហាញម៉ាកសម្គាល់ភូមិសាស្រ្តទំនិញកម្ពុជា និងបម្រើអាហារជូនអ្ន្កកចូលរួមភ្លក្សរសជាតិម្រេចកំពតជ្រក់ ស្ករត្នោតកំពង់ស្ពឺ និងទឹកឃ្មុំព្រៃមណ្ឌលគីរីផងដែរ៕

https://s2.moc.gov.kh/mocspace/mocspace_1720776113886.jpg
https://s2.moc.gov.kh/mocspace/mocspace_1720776113638.jpg
https://s2.moc.gov.kh/mocspace/mocspace_1720776113977.jpg
https://s2.moc.gov.kh/mocspace/mocspace_1720776113930.jpg
https://s2.moc.gov.kh/mocspace/mocspace_1720776113986.jpg
https://s2.moc.gov.kh/mocspace/mocspace_1720776114051.jpg