អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម រៀបចំវគ្គផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា នៅសាលារៀនអន្តរទ្វីប អាមេរិកកាំង American Intercon School (AIS)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

  (ភ្នំពេញ)៖ នាថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសាលារៀនអន្តរទ្វីប អាមេរិកកាំង American Intercon School (AIS) រៀបចំវគ្គផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករក្នុងសាលារៀន សរុបប្រមាណ៤៣៤នាក់។

ក្នុងឱកាសនោះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចែកជូនផ្ទាំងរូបភាពស្ដីពីសុវត្ថិភាពម្ហូបអាហារចំនួន ៥០០សន្លឹក ដែលបង្ហាញពីរបៀបជ្រើសរើសម្ហូបអាហារ ប្រកបដោយគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផល ម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានដល់តុអាហារ។

ឆ្លៀតក្នុងឱកាសនោះ មន្រ្តីជំនាញក៏បានផ្សព្វផ្សាយដល់អ្នកចូលរួមឱ្យទាញយកកម្មវិធី CCF Complaint App ទៅក្នុងទូរស័ព្ទ Smart Phone ឬទាក់ទងតាមលេខទូរស័ព្ទ Hotline 1266 របស់ក្រសួងពាណិជ្ជកម្ម (ឥតគិតថ្លៃ) ដែលជាយន្តការដាក់ពាក្យបណ្តឹងពីអ្នកប្រើប្រាស់ ទៅកាន់ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋាន ក.ប.ប.៕

https://s2.moc.gov.kh/mocspace/mocspace_1721292512245.jpg
https://s2.moc.gov.kh/mocspace/mocspace_1721292512333.jpg
https://s2.moc.gov.kh/mocspace/mocspace_1721292512172.jpg
https://s2.moc.gov.kh/mocspace/mocspace_1721292512344.jpg
https://s2.moc.gov.kh/mocspace/mocspace_1721292512261.jpg
https://s2.moc.gov.kh/mocspace/mocspace_1721292512337.jpg
https://s2.moc.gov.kh/mocspace/mocspace_1721292512222.jpg
https://s2.moc.gov.kh/mocspace/mocspace_1721292512387.jpg
https://s2.moc.gov.kh/mocspace/mocspace_1721292512179.jpg
https://s2.moc.gov.kh/mocspace/mocspace_1721292512326.jpg
https://s2.moc.gov.kh/mocspace/mocspace_1721292512121.jpg