ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរូមជាអធិបតីក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយស្តង់ដាពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនស៊ី.ភី ខេមបូឌា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ប៉ៃលិន)៖ នាថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរូមជាអធិបតីក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយស្តង់ដាពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនស៊ី.ភី ខេមបូឌា។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ឯកឧត្តមប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ព្រមទាំងតំណាងអញ្ជើញមកពីមន្ទីរ-អង្គរភាពពាក់ព័ន្ធជុំវិញខេត្ត នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន សភាពាណិជ្ជកម្មខេត្តប៉ៃលិន ក្រុមហ៊ុនស៊ី.ភី. ខេមបូឌា សៃឡូ/អ្នកប្រមូលទិញ និងសហគមន៍/អ្នកផលិត ពោតក្រហម និងដំឡូងមី ជាច្រើនរូប។

គោលបំណងសំខាន់របស់សិក្ខាសាលានេះ គឺដើម្បីបញ្ជ្រាបចំណេះដឹងដល់តួអង្គពាក់ព័ន្ធទាំងអស់ លើផលិតផលពោតក្រហម ដំឡូងមី បានយល់ដឹងទាំងផ្នែកគុណភាព និងបរិមាណផលិតផលក្នុងបរិបទអាកាសធាតុ ពិភពលោកកំពុងមានការប្រែប្រួលដូចជាគ្រោះរាំងស្ងួត និងសត្វចង្រៃបំផ្លាញដំណាំ ព្រមទាំងលក្ខខណ្ឌមួយចំនួនដែលឆ្លើយតបនឹងក្រុមហ៊ុនស៊ី.ភី ខេមបូឌា ត្រូវការ៕

https://s2.moc.gov.kh/mocspace/mocspace_1722500173637.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500173622.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500173708.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500173672.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500173832.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500173680.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500173789.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500173669.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500173922.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500173950.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500173915.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500173731.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500173908.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500173840.jpg
https://s2.moc.gov.kh/mocspace/mocspace_1722500173700.jpg