ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍ និងវឌ្ឍនភាពក្របខ័ណ្ឌបទប្បញ្ញត្តិរបស់កម្ពុជា ទាក់ទងនឹងសិទ្ធិប្រាតិភោគលើចលនវត្ថុ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍ និងវឌ្ឍនភាពក្របខ័ណ្ឌបទប្បញ្ញត្តិរបស់កម្ពុជា ទាក់ទងនឹងសិទ្ធិប្រាតិភោគលើចលនវត្ថុ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ និងតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ហើយធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងលើសិទ្ធិប្រាតិភោគលើចលនវត្ថុនៃប្រតិបត្តិការដែលមានកិច្ចធានា និងការផ្សព្វផ្សាយអំពីការិយាល័យតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា។

---

(Phnom Penh): On the morning of Friday, 2 August 2024, at Hyatt Regency Phnom Penh, His Excellency BUON Sarakmony, Secretary of State of Commerce, presided over a workshop on the Development and Progression of Cambodia's Regulatory Framework related to Security Interest in Movable Property.

This workshop was attended by representatives of relevant inter-ministries, banks, and financial institutions and aimed to raise awareness related to rights on movable property of secured transactions and also to promote the Secure Transactions Filing Office (SETFO).

https://s2.moc.gov.kh/mocspace/mocspace_1722582919192.jpg
https://s2.moc.gov.kh/mocspace/mocspace_1722582919175.jpg
https://s2.moc.gov.kh/mocspace/mocspace_1722582919678.jpg
https://s2.moc.gov.kh/mocspace/mocspace_1722582919619.jpg
https://s2.moc.gov.kh/mocspace/mocspace_1722582919329.jpg
https://s2.moc.gov.kh/mocspace/mocspace_1722582919272.jpg
https://s2.moc.gov.kh/mocspace/mocspace_1722582919403.jpg
https://s2.moc.gov.kh/mocspace/mocspace_1722582919598.jpg
https://s2.moc.gov.kh/mocspace/mocspace_1722582919490.jpg
https://s2.moc.gov.kh/mocspace/mocspace_1722582919589.jpg