(ក្រចេះ)៖ នាព្រឹកថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការបញ្រ្ជាបការយល់ដឹងពីវិស័យពាណិជ្ជកម្មទៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១” ដែលរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ និងមានការចូលរួមពីមន្រ្តីរាជការមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ស្វាយរៀង និងព្រៃវែង ជាច្រើនរូប។
វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណង៖
(១)-កំណត់គម្លាតរវាងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងអនុក្រឹត្យលេខ ៣៨អនក្រ.បក ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម និងប្រកាសលេខ ០២៣៩ ព.ណ.បល.ប្រក ស្តីពីការកែសម្រួលការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត
(២)-ស្វែងយល់ពីភាពស៊ីសង្វាក់គ្នានៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាមួយនឹងគោលនយោបាយផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀតរបស់ក្រសួងពាណិជ្ជកម្ម
(៣)-កំណត់មូលដ្ឋានណែនាំសម្រាប់តាមដានការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១
(៤)-កំណត់សូចនាករសំខាន់ៗនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ទាក់ទងនឹងការអភិវឌ្ឍពាណិជ្ជកម្ម
(៥)-កសាងសមត្ថភាព និងលើកកម្ពស់ការយល់ដឹងពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
---
Training on “Integrating the Trade Sector into the Pentagonal Strategy – Phase I”
...
(Kratie): On the morning of Friday, 2 August 2024, His Excellency TAT Puthsodary, Secretary of State of Commerce, presided over the training on “Integrating the Trade Sector into the Pentagonal Strategy – Phase I,” organized by the Trade Training and Research Institute (TTRI) in collaboration with the Kratie Provincial Department and participants from relevant provincial departments attended, including those from Kratie, Stung Treng, Ratanakiri, Mondulkiri, Tbong Khmum, Kampong Cham, Kampong Thom, Svay Rieng, and Prey Veng.
The training aims to:
(1) Identify the gaps between the Pentagonal Strategy – Phase I, Sub-Decree No. 38 on the Organization and Functioning of the Ministry of Commerce, and Prakas No. 0239 on the Organization and Functioning of Municipal/Provincial Departments of Commerce in the trade sector.
(2) Ensure the alignment and coherence of the Pentagonal Strategy – Phase I with the Ministry of Commerce’s policies, strategies, and other relevant documents.
(3) Identify guiding principles for a Pentagonal Strategy – Phase I strategy tracker.
(4) Identify key indicators of the Pentagonal Strategy – Phase I in terms of trade development.
(5) Build capacity and raise awareness of the Pentagonal Strategy – Phase I at provincial departments.







