(កំពង់ចាម)៖ នាថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ នៅខេត្តកំពង់ចាម អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ក្រោមគម្រោង COMPETE II និង PROTECT II បានបន្តរៀបចំសិក្ខាសាលាស្ដីពី «ការពិភាក្សាផ្លាស់ប្តូរទស្សនទានលើការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងកម្មសិទ្ធិបញ្ញា សម្រាប់សហគ្រាសធុនតូច និងមធ្យម» ក្រោមអធិបតីភាពរបស់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ឯកឧត្តម ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និង លោកស្រី សេង ដាលីន ទីប្រឹក្សាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យឯកជន (GIZ)។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីតំណាងសភាពាណិជ្ជកម្មប្រចាំខេត្តកំពង់ចាមនិងខេត្តជុំវិញ អង្គភាពមន្ទីរជុំវិញខេត្តកំពង់ចាម ស្ថាប័នអយ្យការខេត្តកំពង់ចាម មន្ទីរពាណិជ្ជកម្ម សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងមន្រ្តីសាខា ក.ប.ប. ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ រួមជាមួយនឹងអាជីវករ និង សិស្ស-និសិ្សត ជាច្រើនរូបផងដែរ។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីជំរុញការយល់ដឹងឱ្យកាន់តែទូលំទូលាយជូនដល់ភាគីពាក់ព័ន្ធ ជាពិសេសសហគ្រាសធុនតូច និងមធ្យម ឱ្យបានយល់ដឹងអំពីច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិនានា ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងកម្មសិទ្ធិបញ្ញា សំដៅបញ្រ្ជាប និងពង្រឹងការយល់ដឹងបន្ថែម ដើម្បីឱ្យមានការប្រកួតប្រជែងដោយស្មោះត្រង់នៅក្នុងទីផ្សារ បង្កើតឱ្យមានបរិយាកាសប្រកួតប្រជែងស្មើភាពរវាងធុរកិច្ច ការពារផលប្រយោជន៍ និងលើកកម្ពស់សុខុមាលភាពនិងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ជាពិសេសនៅក្នុងបរិបទនៃទីផ្សារឌីជីថល។
បន្ថែមពីនេះ សិក្ខាសាលានេះ ក៏ជាវេទិកាមួយជូនដល់វាគ្មិនដែលមកពីស្ថាប័ននានា និងភាគីពាក់ព័ន្ធចូលរួមក្នុងការពិភាក្សាតុមូលដើម្បីចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ដែលទាក់ទងទៅនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងកម្មសិទ្ធិបញ្ញា ដែលពួកគាត់សុទ្ធសឹងតែជាអ្នកជំនាញក្នុងវិស័យរបស់ខ្លួន តួយ៉ាង តំណាងមកពីនាយកដ្ឋាននីតិកម្ម នាយកដ្ឋានកម្មសិទ្ធិបញ្ញា និងអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ឧកញ៉ាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាដើម។
---
CCF continued to organize a workshop on Fostering Collaborative Public-Private Dialogue: "Navigating Competition Law & Consumer Protection in E-Commerce and Intellectual Property Rights for SMEs" in Kampong Cham Province
...
(Kampong Cham): On August 23, 2024, in Kampong Cham Province, the Consumer Protection, Competition, and Fraud Repression Directorate General "CCF" of the Ministry of Commerce collaborated with GIZ Cambodia under the COMPETE II and PROTECT II Projects to organize a workshop on "Fostering Collaborative Public-Private Dialogue: Navigating Competition Law & Consumer Protection in E-Commerce and Intellectual Property Rights for SMEs." The workshop was presided over by His Excellency PHAN Oun, Delegate of the Royal Government of Cambodia in charge as Director General of CCF, His Excellency LOR Chanly, Deputy Governor of Kampong Cham Province, and Ms. SENG Dalin, Economic Cooperation and Private Sector Advisor, GIZ Cambodia.
Representatives from various sectors participated in this workshop, including the Cambodia Chamber of Commerce in Kampong Cham Province, Prey Veng, Tboung Khmom, Svay Rieng, and Kratie Province, Kampong Cham Provincial Departments, Kampong Cham Provincial Prosecutor's Office, Young Entrepreneurs Association of Cambodia (YEAC), Department of Commerce, and CCF Branches in Kampong Cham Province, Prey Veng, Tboung Khmom, Svay Rieng, and Kratie Province.













