(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនបេក្ខជន-បេក្ខនារី ជ័យលាភីអាហារូបករណ៍អឺរ៉ាស្មូសផ្លឹស (ERASMU+) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ចំនួន ៩រូប ចូលជួបសម្ដែងការគួរសម មុនទៅបន្តការសិក្សានៅសាធារណរដ្ឋបារាំង ដើម្បីទទួលបានអនុសាសន៍ណែនាំ និងស្វែងយល់អំពីសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្ម ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសម្តែងការអបអរសាទរដល់ក្រុមនិស្សិតជ័យលាភីទាំងអស់ដែលទទួលបានអាហារូបករណ៍ដ៏មានសារសំខាន់នេះ និងបានបង្ហាញពីសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្ម។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាសន៍ផ្តាំផ្ញើដល់ក្រុមនិស្សិតជ័យលាភីទាំងអស់ឱ្យយកចិត្តទុកដាក់ ខិតខំរៀនសូត្រឱ្យពូកែ ក្រេបយកចំណេះដឹង បទពិសោធន៍ថ្មីៗ និងជំនាញដែលបានរៀនសូត្រ ដើម្បីត្រឡប់មកចូលរួមក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ក្រោយពេលបញ្ចប់ការសិក្សាដោយជោគជ័យ។
---
His Excellency Mr. KEM Sithan, Permanent Secretary of State of the Ministry of Commerce, received a courtesy call from awardees of ERASMUS+ for the 2024-2025 intake.
...
(Phnom Penh): On the morning of Tuesday, 3 September 2024, at the Ministry of Commerce, His Excellency Mr. KEM Sithan, Permanent Secretary of State of the Ministry of Commerce, received a courtesy call from the 9 awardees of ERASMUS+ for the 2024-2025 intake. The purpose of the visit was to seek advice and gain an understanding of the achievements of the Ministry of Commerce.
On that occasion, the Permanent Secretary of State congratulated the selected awardees and also highlighted the achievements of the Ministry of Commerce.
In conclusion, His Excellency also encouraged all the scholarship awardees to study hard and acquire new knowledge, experiences, and skills which would contribute to the development of our nation after graduation.