ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការចម្រុះចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងបាងកក ប្រទេសថៃ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(បាងកក ថៃ)៖ កាលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងបាងកក នៃប្រទេសថៃ ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចម្រុះសម្រាប់ភាគីកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការចម្រុះចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងគោលបំណងពិនិត្យតាមដានវឌ្ឍនភាពនៃការចរចា និងពិភាក្សាដោះស្រាយបញ្ហានានារបស់ក្រុមការងារពាក់ព័ន្ធ ដើម្បីឈានទៅរកការបញ្ចប់ការចរចាដំឡើងកម្រិតជាដុំកំភួន នៅចុងឆ្នាំ២០២៤ ដូចដែលបានគ្រោងទុក។

His Excellency TITH Rithipol, Under-Secretary of State of the Ministry of Commerce, led a Cambodian delegation to attend the 9th Round of the ACFTA 3.0 Upgrade Negotiations and Related Meetings in Bangkok, Thailand.

...

(Bangkok, Thailand): From 30 August to 3 September 2024, in Bangkok, Thailand, His Excellency TITH Rithipol, Under-Secretary of State of the Ministry of Commerce and the ACFTA SJC Lead for Cambodia, led a Cambodian delegation to attend the 9th Round of the ACFTA 3.0 Upgrade Negotiations and Related Meetings to monitor progress, address pending issues of the relevant working groups, and discuss follow-up work of the ACFTA 3.0 Upgrade Negotiation to ensure the substantial conclusion of the ACFTA 3.0 upgrade negotiations by the end of 2024 as targeted.

https://s2.moc.gov.kh/mocspace/mocspace_1725519351854.jpg
https://s2.moc.gov.kh/mocspace/mocspace_1725519352072.jpg
https://s2.moc.gov.kh/mocspace/mocspace_1725519351653.jpg
https://s2.moc.gov.kh/mocspace/mocspace_1725519352097.jpg
https://s2.moc.gov.kh/mocspace/mocspace_1725519352107.jpg
https://s2.moc.gov.kh/mocspace/mocspace_1725519352233.jpg
https://s2.moc.gov.kh/mocspace/mocspace_1725519352111.jpg
https://s2.moc.gov.kh/mocspace/mocspace_1725519352212.jpg
https://s2.moc.gov.kh/mocspace/mocspace_1725519352151.jpg