ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណអធិបតីក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយស្តង់ដាពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ដែលមានការអញ្ជើញចូលរួមពី លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម អ៊ុយ សុធាវី អភិបាលរងនៃគណអភិបាលខេត្តបាត់ដំបង ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា ឯកឧត្តម នី កន ប្រធានសម្ព័ន្ធដំឡូងមីខេត្តបាត់ដំបង ព្រមទាំង លោកអគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង តំណាងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន តំណាងពីមន្ទីរ-អង្គរភាពពាក់ព័ន្ធ តំណាងពីក្រុមហ៊ុនស៊ី.ភី. តំណាងសៃឡូ/អ្នកប្រមូលទិញ និងតំណាងសហគមន៍ សមាគមដំឡូងមី/អ្នកផលិត ពោតក្រហម និងដំឡូងមី ជាច្រើនរូប

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(បាត់ដំបង)៖ នាថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាស្រុកសំពៅលូន ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណអធិបតីក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយស្តង់ដាពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ដែលមានការអញ្ជើញចូលរួមពី លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម អ៊ុយ សុធាវី អភិបាលរងនៃគណអភិបាលខេត្តបាត់ដំបង ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា ឯកឧត្តម នី កន ប្រធានសម្ព័ន្ធដំឡូងមីខេត្តបាត់ដំបង ព្រមទាំង លោកអគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង តំណាងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន តំណាងពីមន្ទីរ-អង្គរភាពពាក់ព័ន្ធ តំណាងពីក្រុមហ៊ុនស៊ី.ភី. តំណាងសៃឡូ/អ្នកប្រមូលទិញ និងតំណាងសហគមន៍ សមាគមដំឡូងមី/អ្នកផលិត ពោតក្រហម និងដំឡូងមី ជាច្រើនរូប។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង គឺដើម្បីបញ្ជ្រាបចំណេះដឹងដល់តួអង្គពាក់ព័ន្ធទាំងអស់ លើផលិតផលពោតក្រហម ដំឡូងមី ទៅលើផ្នែកគុណភាពផលិត និងបរិមាណទិន្នផល និងជ្រើសរើសវត្ថុធាតុដើម ចំពោះស្ថានភាពអាកាសធាតុពិភពលោកកំពុងមានការប្រែប្រួល ដូចជា៖ គ្រោះរាំងស្ងួត និងសត្វចង្រៃបំផ្លាញដំណាំ ព្រមទាំងលក្ខខណ្ឌមួយចំនួនដែលឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនស៊ី.ភី ៕

https://s2.moc.gov.kh/mocspace/mocspace_1725605186226.jpg
https://s2.moc.gov.kh/mocspace/mocspace_1725605186252.jpg
https://s2.moc.gov.kh/mocspace/mocspace_1725605186161.jpg
https://s2.moc.gov.kh/mocspace/mocspace_1725605186165.jpg
https://s2.moc.gov.kh/mocspace/mocspace_1725605186295.jpg
https://s2.moc.gov.kh/mocspace/mocspace_1725605186218.jpg
https://s2.moc.gov.kh/mocspace/mocspace_1725605186305.jpg
https://s2.moc.gov.kh/mocspace/mocspace_1725605186185.jpg
https://s2.moc.gov.kh/mocspace/mocspace_1725605186309.jpg
https://s2.moc.gov.kh/mocspace/mocspace_1725605186391.jpg
https://s2.moc.gov.kh/mocspace/mocspace_1725605186318.jpg
https://s2.moc.gov.kh/mocspace/mocspace_1725605186375.jpg