លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញធ្វើបទឧទ្ទេសនាមក្នុងសិក្ខាសាលាស្តីពី "កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម"

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានធ្វើបទឧទ្ទេសនាមក្នុងសិក្ខាសាលាស្តីពី "កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម" ក្រោមអធីបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងមានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ គណកម្មការនិងអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្រ្តី ជាច្រើនរូប។

សិក្ខាសិលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពន្យល់បន្ថែម និងកាន់តែស៊ីជម្រៅជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្ត្រីឱ្យបានយល់ជ្រួតជ្រាបច្បាស់លាស់ និងស៊ីជម្រៅពាក់ព័ន្ធនឹងសាវតារ គោលបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការ របាយការណ៍វឌ្ឍនភាព និងគុណប្រយោជន៍ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

https://s2.moc.gov.kh/mocspace/mocspace_1725868727309.jpg
https://s2.moc.gov.kh/mocspace/mocspace_1725868727170.jpg
https://s2.moc.gov.kh/mocspace/mocspace_1725868726522.jpg
https://s2.moc.gov.kh/mocspace/mocspace_1725868727065.jpg
https://s2.moc.gov.kh/mocspace/mocspace_1725868727806.jpg
https://s2.moc.gov.kh/mocspace/mocspace_1725868727765.jpg
https://s2.moc.gov.kh/mocspace/mocspace_1725868727082.jpg
https://s2.moc.gov.kh/mocspace/mocspace_1725868726410.jpg
https://s2.moc.gov.kh/mocspace/mocspace_1725868727195.jpg
https://s2.moc.gov.kh/mocspace/mocspace_1725868727305.jpg
https://s2.moc.gov.kh/mocspace/mocspace_1725868727283.jpg
https://s2.moc.gov.kh/mocspace/mocspace_1725868727200.jpg
https://s2.moc.gov.kh/mocspace/mocspace_1725868727270.jpg
https://s2.moc.gov.kh/mocspace/mocspace_1725868727396.jpg