(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងអភិបាលរងខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការជំរុញការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ប្រចាំកម្ពុជា មន្រ្តីមន្ទីរអន្តរស្ថាប័នពាក់ព័ន្ធ អាជីវករ អ្នកកែច្នៃ និងអ្នកនាំចេញប្រមាណជា ៧០រូប។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ “ការជំរុញការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយដល់គ្រប់អន្តរវិស័យ និងតួអង្គពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី។
នៅក្នុងសិក្ខាសាលនេះ ក៏មានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាលម្អិតលើប្រធានបទសំខាន់ៗពីសំណាក់វាគ្មិនដែលមកពីតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងឧស្សាហម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ព្រមទាំងតំណាងនៃសហព័ន្ធស្វាយចន្ទីកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះដែរ ប្រតិភូទាំងអស់ក៏បានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់សិប្បកម្មកែច្នៃគំរូក្នុងខេត្តស្ទឹងត្រែងផងដែរ។
---
His Excellency REACH Ra, Secretary of State of the Ministry of Commerce, presided over the opening ceremony of the Dissemination Workshop on the "National Cashew Policy 2022-2027" in Steung Treng Province.
...
(Steung Treng): On the morning of Tuesday, 10 September 2024, His Excellency REACH Ra, Secretary of State of the Ministry of Commerce and Deputy Governor of Steung Treng Province, presided over the Dissemination Workshop on the "National Cashew Policy 2022-2027." The workshop was co-organized by the Ministry of Commerce and Steung Treng Provincial Administration, with the participation of representatives from relevant ministries, the European Commission in Cambodia, the EU-German GATE, traders, processors, and exporters, totaling around 70 participants.
The objective of this dissemination workshop was to promote the implementation of the "National Cashew Policy 2022-2027" to all relevant stakeholders in the cashew sector.
The workshop included presentations followed by a panel discussion with distinguished guest speakers from the Ministry of Commerce, Ministry of Agriculture, Forestry, and Fisheries, Ministry of Industry, Science, Technology, and Innovation, Agriculture and Rural Development Bank, SME Bank of Cambodia, and a representative of the Cambodia Cashew Federation. During the mission, the participants also visited a handcrafted cashew nut facility in Steung Treng.











