ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការជំរុញការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” នៅខេត្តក្រចេះ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ក្រចេះ)៖ នាព្រឹកថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងអភិបាលរងខេត្តក្រចេះ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការជំរុញការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តក្រចេះ ព្រមទាំងមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ប្រចាំកម្ពុជា មន្រ្តីមន្ទីរអន្តរស្ថាប័នពាក់ព័ន្ធ អាជីវករ អ្នកកែច្នៃ និងអ្នកនាំចេញក្នុងខេត្តក្រចេះ ប្រមាណជា ៨០រូប។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ “ការជំរុញការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយដល់គ្រប់អន្តរវិស័យ និងតួអង្គពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី។

នៅក្នុងសិក្ខាសាលនេះ ក៏មានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាលម្អិតលើប្រធានបទសំខាន់ៗ ពីសំណាក់វាគ្មិនដែលមកពីតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងតំណាងនៃសហព័ន្ធស្វាយចន្ទីកម្ពុជា។

---

His Excellency REACH Ra, Secretary of State, Ministry of Commerce, presided over the Opening Ceremony of the Dissemination Workshop on “National Cashew Policy 2022-2027” in Kratie Province.

...

(Kratie Province) on the morning of Tuesday, 11 September 2024, His Excellency REACH Ra, Secretary of State of the Ministry of Commerce, and the Deputy Governor of Kratie Province presided over the dissemination workshop on “National Cashew Policy 2022-2027” which was co-organized by the Ministry of Commerce and Kratie Provincial Administration with the participation of representatives of line ministries, the European Commission in Cambodia, representatives from EU-German GATE, traders, processors, and exporters around 80 participants.

The objective of this dissemination workshop is to promote the implementation of "National Cashew Policy 2022-2027" to all relevant stakeholders in the cashew sector. This workshop also conducted a presentation and was followed by a panel discussion with distinguished guest speakers from the Ministry of Commerce, Ministry of Agriculture, Forestry and Fisheries, Ministry of Industry, Science, Technology and Innovation, Agriculture and Rural Development Bank, SME Bank of Cambodia, and Representative of the Cambodia Cashew Federation.

https://s2.moc.gov.kh/mocspace/mocspace_1726471073501.jpg
https://s2.moc.gov.kh/mocspace/mocspace_1726471073727.jpg
https://s2.moc.gov.kh/mocspace/mocspace_1726471073530.jpg
https://s2.moc.gov.kh/mocspace/mocspace_1726471073865.jpg
https://s2.moc.gov.kh/mocspace/mocspace_1726471073615.jpg
https://s2.moc.gov.kh/mocspace/mocspace_1726471073591.jpg