ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ ដើម្បីតាមដានវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ នៅខេត្តកំពង់ធំ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(កំពង់ធំ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងអភិបាលរងខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសិលាពិគ្រោះយោបល់ថ្នាក់តំបន់ ដើម្បីតាមដានវឌ្ឍនភាពការងារ និងបញ្ហាប្រឈមក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តកំពង់ធំ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម សហព័ន្ធដំឡូងមីកម្ពុជា និងពាណិជ្ជករក្នុងខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីតាមដានវឌ្ឍនភាពការងារ និងបញ្ហាប្រឈមក្នុងការអនុវត្តគោលនយោបាយជាតិជាមួយគ្រប់អន្តរក្រសួង-ស្ថាប័ន និងតួអង្គពាក់ព័ន្ធនានា សំដៅជំរុញការអភិវឌ្ឍវិស័យដំឡូងមីនេះឱ្យកាន់តែល្អប្រសើរឡើង។

ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញសង្ខេបលើប្រធានបទសំខាន់ៗពីវាគ្មិនជំនាញ ដែលមកពីក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ព្រមទាំងកិច្ចពិភាក្សា និងពិគ្រោះយោបល់លើបញ្ហាប្រឈម ក៏ដូចជាសំណូមពរនានាពាក់ព័ន្ធនឹងយុទ្ធសាស្រ្តទាំងបី រួមមាន៖ ការផលិត ការកែច្នៃ និងការនាំចេញជូនសិក្ខាកាមផងដែរ៕

---

His Excellency OUM Kosal, Undersecretary of State of the Ministry of Commerce, presided over a regional consultation workshop to monitor progress and challenges in the National Cassava Policy 2020-2025 in Kampong Thom Province.

...

(Kampong Thom): On the morning of Thursday, September 19, 2024, His Excellency OUM Kosal, Undersecretary of State of the Ministry of Commerce, and the Deputy Governor of Kampong Thom Province, presided over a regional consultation workshop to monitor progress and challenges in the National Cassava Policy 2020-2025. The workshop was co-organized by the Ministry of Commerce and Kampong Thom Provincial Administration, with the participation of representatives from the Ministry of Agriculture, Forestry and Fisheries; Ministry of Industry, Science, Technology, and Innovation; Agricultural and Rural Development Bank; Cassava Federation of Cambodia; traders; processors; and exporters in both provinces.

The main objective of this workshop was to monitor the progress and challenges in implementing the National Cassava Policy 2020-2025 with all inter-ministerial and relevant stakeholders to promote development in the cassava sector.

During the workshop, presentations and detailed discussions on key topics were provided by speakers from the Ministry of Commerce, Ministry of Agriculture, Forestry and Fisheries, Ministry of Industry, Science, Technology, and Innovation, and Agricultural and Rural Development Bank. There was also a session for suggestions on challenges related to production, processing, and exporting.

https://s2.moc.gov.kh/mocspace/mocspace_1726816241961.jpg
https://s2.moc.gov.kh/mocspace/mocspace_1726816241494.jpg
https://s2.moc.gov.kh/mocspace/mocspace_1726816241898.jpg
https://s2.moc.gov.kh/mocspace/mocspace_1726816241728.jpg
https://s2.moc.gov.kh/mocspace/mocspace_1726816241967.jpg
https://s2.moc.gov.kh/mocspace/mocspace_1726816241784.jpg
https://s2.moc.gov.kh/mocspace/mocspace_1726816241788.jpg
https://s2.moc.gov.kh/mocspace/mocspace_1726816241865.jpg
https://s2.moc.gov.kh/mocspace/mocspace_1726816241860.jpg