(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ (សែនសុខ) ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងសិក្ខាសាលាស្ដីពីការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល។
សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយអំពីសារៈសំខាន់នៃប្រាក់រៀល និងបង្កើនការយល់ដឹងអំពីគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ដោយមានការចូលរួមពីតំណាងសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមពាណិជ្ជកម្ម សមាគមធុរកិច្ច ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងវិស័យឯកជនពាក់ព័ន្ធ ជាច្រើនរូប។
---
(Phnom Penh): On the afternoon of Wednesday, 9 October 2024, at the Center for Banking Studies (Sen Sok), His Excellency BUON Sarakmony, Secretary of State of the Ministry of Commerce, attended a seminar on promoting financial inclusion and the use of the Riel.
The seminar aims to promote and raise awareness about the importance of the Riel, with many participants representing banking associations in Cambodia, Cambodian microfinance associations, business associations, companies, enterprises, banking and financial institutions, and the private sector.










