ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការអភិវឌ្ឍថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA Portal)» និងមានការអញ្ជើញចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាង DFAT តំណាង CAPRED តំណាងសមាគមពាក់ព័ន្ធ និងក្រុមហ៊ុន/រោងចក្រនាំចេញនាំចូលពាក់ព័ន្ធ ជាច្រើនរូប

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារហៃយ៉ាត់រីជេនស៊ី ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការអភិវឌ្ឍថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA Portal)» និងមានការអញ្ជើញចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាង DFAT តំណាង CAPRED តំណាងសមាគមពាក់ព័ន្ធ និងក្រុមហ៊ុន/រោងចក្រនាំចេញនាំចូលពាក់ព័ន្ធ ជាច្រើនរូប។

សិក្ខាសាលានេះ រៀបចំឡើងតាមរយៈជំនួយនៃកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងមានគោលបំណង (១).ដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់ការរៀបចំថ្នាលព័ត៌មានកិច្ចព្រមព្រៀងសេរី ដែលប្រមូលផ្ដុំនូវព័ត៌មាន សម្រាប់ជាប្រយោជន៍ដល់អ្នកនាំចេញ ក្នុងការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក (២).ផ្ដល់ការយល់ដឹងដល់អ្នកពាក់ព័ន្ធអំពីមុខងារសំខាន់ៗរបស់ FTA Portal និង (៣). កំណត់ឱ្យបាននូវតម្រូវការជាក់ស្ដែង និងបញ្ហាប្រឈមនានា ទាក់ទងនឹងការស្វែងរកព៍តមានក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ព្រមទាំងធានាឱ្យបាននូវការដោះស្រាយតាមរយៈ FTA Portal។

---

(Phnom Penh): On the morning of Wednesday, 23 October 2024, at the Hyatt Regency Hotel, His Excellency OK Boung, Secretary of State of the Ministry of Commerce, presided over the consultation workshop on "the development of the FTA Portal." Representatives from relevant ministries and institutions, DFAT, CAPRED, relevant associations, and related import and export factories attended the workshop.

The workshop was supported by the Cambodia-Australia Partnership Program for Sustainable Economic Development (CAPRED) and aims to:

1. Collect additional inputs for information preparation, including free agreements that gather information for the benefit of exporters to take maximum advantage of the free trade agreements of which Cambodia is a member. 2. Provide awareness to stakeholders about the main functions of the FTA Portal. 3. Identify the practical needs and challenges related to information on free trade agreements and ensure resolution through the FTA Portal.

https://s2.moc.gov.kh/mocspace/mocspace_1729748132276.jpg
https://s2.moc.gov.kh/mocspace/mocspace_1729748132256.jpg
https://s2.moc.gov.kh/mocspace/mocspace_1729748132089.jpg
https://s2.moc.gov.kh/mocspace/mocspace_1729748132263.jpg
https://s2.moc.gov.kh/mocspace/mocspace_1729748132351.jpg
https://s2.moc.gov.kh/mocspace/mocspace_1729748132365.jpg
https://s2.moc.gov.kh/mocspace/mocspace_1729748132148.jpg
https://s2.moc.gov.kh/mocspace/mocspace_1729748132045.jpg
https://s2.moc.gov.kh/mocspace/mocspace_1729748132356.jpg
https://s2.moc.gov.kh/mocspace/mocspace_1729748131992.jpg
https://s2.moc.gov.kh/mocspace/mocspace_1729748132316.jpg
https://s2.moc.gov.kh/mocspace/mocspace_1729748132183.jpg
https://s2.moc.gov.kh/mocspace/mocspace_1729748132152.jpg
https://s2.moc.gov.kh/mocspace/mocspace_1729748132188.jpg
https://s2.moc.gov.kh/mocspace/mocspace_1729748132304.jpg
https://s2.moc.gov.kh/mocspace/mocspace_1729748132291.jpg