ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយស្តង់ដា ពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនស៊ី.ភី ខេមបូឌា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(កំពង់ចាម)៖ នាថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយស្តង់ដា ពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនស៊ី.ភី ខេមបូឌា។

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហែម វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី លោកអគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ តំណាងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន តំណាងពីមន្ទីរ-អង្គរភាពពាក់ព័ន្ធ តំណាងពីក្រុមហ៊ុនស៊ី.ភី. តំណាងសៃឡូ/អ្នកប្រមូលទិញ និងតំណាងសហគមន៍ សមាគមដំឡូងមី/អ្នកផលិត ពោតក្រហម និងដំឡូងមី ជាច្រើនរូប។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងដល់តួអង្គពាក់ព័ន្ធទាំងអស់ លើផ្នែកគុណភាពផលិតផល បរិមាណទិន្នផល និងការជ្រើសរើសវត្ថុធាតុដើមរបស់ផលិតផលពោតក្រហម និងដំឡូងមី ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងផ្សព្វផ្សាយពីលក្ខខណ្ឌមួយចំនួនដែលឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនស៊ី.ភី ៕

https://s2.moc.gov.kh/mocspace/mocspace_1730180116190.jpg
https://s2.moc.gov.kh/mocspace/mocspace_1730180116069.jpg
https://s2.moc.gov.kh/mocspace/mocspace_1730180116126.jpg
https://s2.moc.gov.kh/mocspace/mocspace_1730180116113.jpg