ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី CHOI Moon Jung នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា និងសហការី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី CHOI Moon Jung នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា និងសហការី។

នៅក្នុងជំនួបពិភាក្សានេះ លោកស្រី CHOI Moon Jung បានលើកឡើងថា ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានធ្វើការសហការ និងជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកសាងធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ជូនសិស្ស និស្សិត និងមន្ត្រីរាជការរបស់កម្ពុជាកន្លងមក។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងបានស្វាគមន៍ចំពោះគម្រោងចុះសិក្សាជាបឋមលើសំណើគម្រោងរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ស្តីពី“ជំរុញការលើកកម្ពស់ម៉ាកពាណិជ្ជកម្មរបស់កម្ពុជានាពេលអនាគត៖ គន្លឹះនៃការឈានទៅរកការកសាងកេរ្តិ៍ឈ្មោះម៉ាក ពាណិជ្ជកម្មរបស់កម្ពុជាតាមរយៈដំណោះស្រាយឌីជីថលឈានមុខ”។

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា គម្រោងខាងលើនេះនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញាកម្ពុជា តាមរយៈការបញ្ចូលការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ការធ្វើសមាហរណកម្មទិន្នន័យម៉ាក ការវិភាគទិន្នន័យម៉ាក និងការផ្តល់ប្រឹក្សាយោបល់សម្រាប់សេវាចុះបញ្ជីម៉ាក ជំរុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា ការលើកកម្ពស់កិច្ចការពារនិងការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកនៃផលិតផលកម្ពុជាលើទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងការជំរុញការវិនិយោគបន្ថែមនៅកម្ពុជា។

https://s2.moc.gov.kh/mocspace/mocspace_1731309021313.jpg
https://s2.moc.gov.kh/mocspace/mocspace_1731309021317.jpg
https://s2.moc.gov.kh/mocspace/mocspace_1731309021266.jpg
https://s2.moc.gov.kh/mocspace/mocspace_1731309021198.jpg
https://s2.moc.gov.kh/mocspace/mocspace_1731309021299.jpg
https://s2.moc.gov.kh/mocspace/mocspace_1731309021441.jpg
https://s2.moc.gov.kh/mocspace/mocspace_1731309021247.jpg
https://s2.moc.gov.kh/mocspace/mocspace_1731309021329.jpg
https://s2.moc.gov.kh/mocspace/mocspace_1731309021497.jpg
https://s2.moc.gov.kh/mocspace/mocspace_1731309021217.jpg