(កំពត)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាខេត្តកំពត ឯកឧត្តម សុខ ដារិទ្ធិ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងសហការី បានចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង និង ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី១១។
សូមជម្រាបជូនថា ពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅខេត្តកំពត ចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ផងដែរ។






