(កំពង់ស្ពឺ)៖ នាថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារកាណាដា» សហការរៀបចំឡើងដោយនាយកដ្ឋានអាម៉េរិក នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ។
សិក្ខាសាលានេះ មានសមាសភាពចូលរួមប្រមាណជាង ១២០ រូប ដែលជាមន្ត្រីមកពីមន្ទីរ/ស្ថាប័នជុំវិញខេត្ត ធុរជន-ពាណិជ្ជករ តំណាងរោងចក្រ/សហគ្រាស និងនិស្សិត ក្នុងគោលបំណងផ្សព្វផ្សាយអំពីកាលានុវត្តភាពជ្រៀតចូលទីផ្សារកាណាដា និងនីតិវិធីនាំចេញទំនិញដែលមានសក្តានុពលរបស់កម្ពុជា ដល់សិក្ខាកាមទាំងអស់ក្រោមការធ្វើបទបង្ហាញដោយមន្ត្រីនៃនាយកដ្ឋានអាម៉េរិក ក្រសួងពាណិជ្ជកម្ម និងការិយាល័យពាណិជ្ជកម្មនៃស្ថានទូតកាណាដាប្រចាំរាជធានីភ្នំពេញ។
- - -
(Kampong Speu) - On Friday, 22 November 2024, His Excellency RATH Saravuth, Secretary of State of the Ministry of Commerce, and His Excellency CHEAV Vichak, Deputy Governor of Kampong Speu Province, presided over the opening of the seminar: “Promoting Cambodia’s Potential Products to the Canadian Market,” co-organized by the Ministry of Commerce’s Department of the America in collaboration with the Kampong Speu Provincial Commerce Department.
The seminar was attended by about 120 people, including provincial officials of the Kampong Speu Administration, representatives of local companies and enterprises, garment factories, and university students. It aimed to disseminate information on market access opportunities in Canada along with the export procedures, which were jointly presented by officials from the Americas Department of the Ministry of Commerce and the Trade Commissioner Office of the Embassy of Canada in Phnom Penh.






