ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម សេង សីលា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារកាណាដា»

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ស្វាយរៀង)៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម សេង សីលា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារកាណាដា» ដែលសិក្ខាសាលានេះ សហការរៀបចំឡើងដោយនាយកដ្ឋានអាម៉េរិក នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងផ្តល់ជូនព័ត៌មានសំខាន់ៗស្តីពីកាលានុវត្តភាព ការធ្វើពិពិធកម្មទីផ្សារ លក្ខខណ្ឌតម្រូវស្តង់ដារ និងនីតិវិធីនាំចេញទំនិញកម្ពុជា ចូលទៅកាន់ទីផ្សារប្រទេសកាណាដា តាមរយៈការធ្វើបទបង្ហាញដោយមន្ត្រីនាយកដ្ឋានអាម៉េរិកនៃក្រសួងពាណិជ្ជកម្ម ដែលមានសិក្ខាកាមចូលរួមមានប្រមាណជាង ១០០នាក់ ជាមន្ត្រីមកពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ពាណិជ្ជករ តំណាងរោងចក្រ/សហគ្រាស និងនិស្សិតសាកលវិទ្យាល័យស្វាយរៀងផងដែរ។

---

(Svay Rieng) - On the morning of Tuesday, 26 November 2024, His Excellency SAM Sithisak, Under-Secretary of State of the Ministry of Commerce, and His Excellency SENG Seila, Deputy Governor of Svay Rieng Province, officially opened the seminar titled "Promoting Cambodia's Potential Products to the Canadian Market." The event was co-organized by the Ministry of Commerce's Department of the Americas in collaboration with the Svay Rieng Provincial Department of Commerce.

The purpose of this workshop is to disseminate and provide important information on market integration, opportunities, requirements for standards, and other procedures for exporting Cambodian goods to the Canadian market. Approximately 100 individuals participated, including provincial officials from the Svay Rieng Administration, representatives of local companies, garment factories, and students from the University of Svay Rieng.

https://s2.moc.gov.kh/mocspace/mocspace_1732691602782.jpg
https://s2.moc.gov.kh/mocspace/mocspace_1732691602966.jpg
https://s2.moc.gov.kh/mocspace/mocspace_1732691602914.jpg
https://s2.moc.gov.kh/mocspace/mocspace_1732691602961.jpg
https://s2.moc.gov.kh/mocspace/mocspace_1732691603012.jpg
https://s2.moc.gov.kh/mocspace/mocspace_1732691602956.jpg
https://s2.moc.gov.kh/mocspace/mocspace_1732691603032.jpg
https://s2.moc.gov.kh/mocspace/mocspace_1732691603028.jpg