(ភ្នំពេញ)៖ នាល្ងាចថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម បន្ទាប់ពីរៀបចំសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ អស់រយៈពេលពីរថ្ងៃរួចមក ក្រសួងពាណិជ្ជកម្មបានរៀបចំពិធីជប់លៀង អបអរសាទរសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលពិធីនេះបានរៀបចំឡើងដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះក្រសួងពាណិជ្ជកម្មទាំងអស់ក្នុងនាមជាគ្រួសារតែមួយ។ នៅក្នុងពិធីនេះមានការថ្លែងសំណេះសំណាលពីសំណាក់ លោកជំទាវរដ្ឋមន្ត្រី និងការចាប់រង្វាន់ផ្សងសំណាង ក៏ដូចជារាំលេងកំសាន្តយ៉ាងសប្បាយរីករាយផងដែរ។





























