(តូក្យូ, ជប៉ុន)៖ នារសៀលថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមអម ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដើម្បីជួបពិភាក្សាការងារជាមួយតំណាងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (ASEAN-Japan Centre) អំពីការត្រៀមលក្ខណៈក្នុងការរៀបចំតាំងបង្ហាញម្ហូបអាហារខ្មែរ (Cambodia Foods Show) ដែលគ្រោងនឹងធ្វើឡើងនៅស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីម្ហូបអាហារខ្មែរ និងផលិតផលសក្តានុពលខ្មែរ ព្រមទាំងជំរុញការទូតម្ហូបអាហារខ្មែរ និងសកម្មភាពនាំចេញនាំចូលផលិតផលខ្មែរ ក្រោមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច។
កម្មវិធីតាំងបង្ហាញនេះ នឹងមានរៀបចំការសម្ដែងការចម្អិនម្ហូបអាហារដោយចុងភៅខ្មែរមកពីប្រទេសកម្ពុជា ការសម្ដែងសិល្បៈរបាំ ការតាំងបង្ហាញផលិតផលខ្មែរ ការធ្វើបទបង្ហាញអំពីម្ហូបអាហារ និងសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសកម្មវិធី Food Tasting & Networking ដែលជាវេទិកាដ៏សំខាន់មួយ ក្នុងការបង្កើតឱ្យមានទំនាក់ទំនងធុរកិច្ចរវាងបណ្តាក្រុមហ៊ុនអ្នកចូលរួម និងភ្នាក់ងារទេសចរណ៍ជប៉ុន ក៏ដូចជាឱកាសមួយក្នុងការជំរុញអ្នកវិនិយោគជប៉ុន និងទេសចរជប៉ុនទៅកាន់ប្រទេសកម្ពុជា ឱ្យកាន់តែកើនឡើងថែមទៀតផងដែរ។
---
(Tokyo, Japan): On the afternoon of Tuesday, December 24, 2024, Mr. SIN Saray, Commercial Attaché to the Cambodian Embassy in Japan, accompanied His Excellency TUY Ry, Ambassador of Cambodia to Japan, in receiving a courtesy call from representatives of the ASEAN-Japan Centre, to discussed preparations for the Cambodia Foods Show, scheduled to be held at the Royal Embassy of Cambodia on February 21, 2025. The event aims to promote Khmer cuisine and potential Cambodian products, as well as to advance Cambodian culinary diplomacy and the import and export activities of Cambodian goods under the economic diplomacy strategy.
This showcase will feature cooking demonstrations by Cambodian chefs, cultural performances, displays of Cambodian products, and presentations on Cambodian cuisine and tourism potential. Notably, there will be a Food Tasting Networking session, which serves as an important platform for establishing business relationships between participating companies and Japanese travel agents. It will also provide an opportunity to encourage more Japanese investors and tourists to visit Cambodia.


