វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាមស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមធ្វើបទបង្ហាញស្ដីពីការអនុគ្រោះពាណិជ្ជកម្មទ្វេភាគីរវាងរៀតណាម និងកម្ពុជា នៅវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគវៀតណាម-កម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល ដែលបានរៀបចំឡើង ក្រោមកិច្ចសហការរវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម, ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន និងធុរជនកម្ពុជា និងវៀតណាមក្នុងការបង្កើតទំនាក់ទំនង និងបណ្តាញ ព្រមទាំងពិភាក្សាស្វែងយល់ និងផ្លាស់ប្តូរនូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងសក្តានុពល និងកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅប្រទេសកម្ពុជា ពិសេសពាក់ព័ន្ធកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល។

តាមរយៈបទបង្ហាញខាងលើ ឯកឧត្តមប្រតិភូបានបញ្ជាក់អំពីសក្តានុពល និងកាលានុវត្តភាពធុរកិច្ចនៃប្រទេសកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ក្នុងក្របខណ្ឌអាស៊ាន និងជាពិសេសក្នុងក្របខណ្ឌទ្វេភាគីរវាងប្រទេសទាំងពីរផងដែរ។

---

Cambodia-Vietnam Trade and Investment Promotion Forum on Enhancing Cross-Border Trade Cooperation and Digital Economy

...

(Phnom Penh): On the afternoon of Wednesday, 25 December 2024 at Phnom Penh Hotel, His Excellency HO Sivyong, Delegate of the Royal Government in charge as Director General of Trade Support Services of the Ministry of Commerce, was invited to do a presentation on bilateral trade preferences between Vietnam and Cambodia at the Vietnam-Cambodia Trade and Investment Promotion Forum on Enhancing Cross-Border E-Commerce Cooperation and Digital Economy, organized under the collaboration of the Ministry of Industry and Trade of Vietnam, Vietnam Trade Office in Cambodia and the Vietnam-Cambodia Business Association.

The forum was organized with the aim of facilitating Cambodian and Vietnamese investors and businessmen to establish contacts and networks, as well as to discuss, explore and exchange important information related to the potential and opportunities of business and investment in Cambodia, especially related to cross-border trade cooperation and the digital economy.

Through the above presentation, His Excellency highlighted the potential and opportunities of doing businesses in Cambodia as well as the trade cooperation between Cambodia and Vietnam in the ASEAN framework and especially in the bilateral framework between the two countries.

https://s2.moc.gov.kh/mocspace/mocspace_1735541471323.jpg
https://s2.moc.gov.kh/mocspace/mocspace_1735541471178.jpg
https://s2.moc.gov.kh/mocspace/mocspace_1735541471417.jpg
https://s2.moc.gov.kh/mocspace/mocspace_1735541471500.jpg
https://s2.moc.gov.kh/mocspace/mocspace_1735541471206.jpg
https://s2.moc.gov.kh/mocspace/mocspace_1735541471092.jpg
https://s2.moc.gov.kh/mocspace/mocspace_1735541471057.jpg
https://s2.moc.gov.kh/mocspace/mocspace_1735541471422.jpg
https://s2.moc.gov.kh/mocspace/mocspace_1735541471136.jpg
https://s2.moc.gov.kh/mocspace/mocspace_1735541470906.jpg