ក្រសួងពាណិជ្ជកម្មចូលរួមអបអរសាទរព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលជាព្រឹត្តិការណ៍នៃការសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាព នៃអត្តសញ្ញាណ ដោយមានចិត្តសោមនស្សចំពោះអ្វីៗដែលបានឆ្លងកាត់ បានជម្នះ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិតែមួយ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីដ៏គួឱ្យរំភើបជាច្រើនដូចជា ក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ ការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យ ល្បែងកំសាន្តទស្សវត្សរ៍ទី៨០ ស្តង់ម្ហូបអាហារ ២៥រាជធានី-ខេត្ត និងការប្រគុំតន្រ្តី សម្ដែងសិល្បៈចម្រុះដែលមានសិល្បៈករល្បីៗជាច្រើនរូប ក៏ដូចជាការរាប់ថយក្រោយឆ្លងឆ្នាំសកលជាមួយការបាញ់កាំជ្រួចផងដែរ។

ជួបគ្នានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីម៉ោង ៣:០០រសៀល រហូតដល់ម៉ោង ១:០០ទាបភ្លឺ។

https://s2.moc.gov.kh/mocspace/mocspace_1735543138019.jpg
https://s2.moc.gov.kh/mocspace/mocspace_1735543137670.jpg
https://s2.moc.gov.kh/mocspace/mocspace_1735543137694.jpg
https://s2.moc.gov.kh/mocspace/mocspace_1735543137837.jpg
https://s2.moc.gov.kh/mocspace/mocspace_1735543137904.jpg
https://s2.moc.gov.kh/mocspace/mocspace_1735543137795.jpg
https://s2.moc.gov.kh/mocspace/mocspace_1735543137889.jpg