លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលរួមពីធីចុះហត្ថលេខាដោយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន អនុម័តលើកញ្ចប់ថវិការជាតិសម្រាប់ឆ្នាំ២០២៥ នៅវិមានប្រធានាធិបតី ម៉ាឡាកាញ៉ាង

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ម៉ានីល, ហ្វីលីពីន)៖ នាថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលរួមពីធីចុះហត្ថលេខាដោយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន អនុម័តលើកញ្ចប់ថវិការជាតិសម្រាប់ឆ្នាំ២០២៥ នៅវិមានប្រធានាធិបតី ម៉ាឡាកាញ៉ាង។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ថា ច្បាប់ថវិកាជាតិឆ្នាំ២០២៥ នេះ ត្រូវបានរៀបចំឡើង ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងគាំទ្ររដ្ឋាភិបាលលើកកម្ពស់សេវាកម្មបន្ថែមទៀតស្របតាមផែនការអភិវឌ្ឍន៍ហ្វីលីពីនឆ្នាំ២០២៣-២០២៨។

បន្ថែមពីនេះ រដ្ឋាភិបាលហ្វីលីពីនក៏ផ្តល់អាទិភាពដល់កាវិនិយោគបៃតង ការត្រៀមការពារគ្រោះមហន្តរាយ ជំរុញនវានុវត្តន៍ និងលើកកម្ពស់ពាណិជ្ជកម្ម ផងដែរ។

https://s2.moc.gov.kh/mocspace/mocspace_1735801449884.jpg
https://s2.moc.gov.kh/mocspace/mocspace_1735801449796.jpg
https://s2.moc.gov.kh/mocspace/mocspace_1735801449846.jpg
https://s2.moc.gov.kh/mocspace/mocspace_1735801449841.jpg