លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ញើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: សារលិខិត

image

(ភ្នំពេញ)៖ នារសៀលថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ត្រូវជាភរិយារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៥២នាទីល្ងាច ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្ត្រី និងប្រតិភូក្រសួងពាណិជ្ជកម្មទាំងអស់ បានចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម នាយឧត្ដមសេនីយ៍ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលជាការបាត់បង់នូវភរិយា ម្តាយ ម្តាយក្មេក និងជីដូន ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះស្វាមី បុត្រាបុត្រី ចៅប្រុសចៅស្រី និងជាការបាត់បង់នូវពុទ្ធសាសនិកដ៏សកម្មមួយរូប ដែលជានិច្ចកាលតែងតែចូលរួមចំណែកយ៉ាងផុសផុល ក្នុងការលើកតម្កើង និងទ្រទ្រង់ដល់ព្រះពុទ្ធសាសនា។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី និងប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

https://s2.moc.gov.kh/mocspace/mocspace_1736147204941.jpg
https://s2.moc.gov.kh/mocspace/mocspace_1736147204906.jpg
https://s2.moc.gov.kh/mocspace/mocspace_1736147204978.jpg
https://s2.moc.gov.kh/mocspace/mocspace_1736147204846.jpg
https://s2.moc.gov.kh/mocspace/mocspace_1736147204902.jpg
https://s2.moc.gov.kh/mocspace/mocspace_1736147205028.jpg
https://s2.moc.gov.kh/mocspace/mocspace_1736147205112.jpg
https://s2.moc.gov.kh/mocspace/mocspace_1736147204937.jpg
https://s2.moc.gov.kh/mocspace/mocspace_1736147204956.jpg
https://s2.moc.gov.kh/mocspace/mocspace_1736147204932.jpg
https://s2.moc.gov.kh/mocspace/mocspace_1736147204994.jpg
https://s2.moc.gov.kh/mocspace/mocspace_1736147205061.jpg