ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖

១. របាយការណ៍សង្ខេបរបស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ

២. របាយការណ៍សង្ខេបរបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស

៣. របាយការណ៍សង្ខេបរបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្ដរជាតិ

៤. របាយការណ៍សង្ខេបរបស់អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម

៥. របាយការណ៍សង្ខេបរបស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម

៦. របាយការណ៍សង្ខេបរបស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.)

៧. របាយការណ៍សង្ខេបរបស់ក្រុមហ៊ុនហ្គ្រីនត្រេដ

៨. របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល

៩. របាយការណ៍របស់មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ

១០. បញ្ហាផ្សេងៗ។

- - -

His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce, chaired the weekly meeting of the Ministry of Commerce.

...

(Phnom Penh): On the morning of Thursday, 9 January 2025, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, director-general, department directors, provincial department directors, and other officials.

The weekly meeting covered the following agenda items:

1. Brief report of General Directorate of Administration and Finance

2. General Directorate of Domestic Trade

3. General Directorate of International Trade

4. General Directorate of Business Services

5. General Directorate of Trade Promotion

6. General Directorate of Consumer Protection, Competition, and Fraud Repression (CCF)

7. Green Trade Company

8. Brief report of the Kandal Provincial Department of Commerce

9. Brief report of the Phnom Penh Provincial Department of Commerce

10. Other matters.

https://s2.moc.gov.kh/mocspace/mocspace_1736751594881.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751594966.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751595247.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751595722.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751595237.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751595737.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751595110.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751595331.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751595686.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751595854.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751595916.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751595861.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751595822.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751595781.jpg