(តូក្យូ, ជប៉ុន)៖ នាល្ងាចថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២៥ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមអម ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម MUTO Yoji រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក YASUNAGA Tatsuo ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មបរទេសជប៉ុន JFTC និង លោក ISHIGURO Norihiko ប្រធានអង្គការ JETRO នៅក្នុងឱកាសអញ្ជើញចូលរួមកម្មវិធី JFTC New Year’s Reception ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម MUTO Yoji រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) នៅសណ្ឋាគារ New Otani ទីក្រុងតូក្យូ។
ឆ្លៀតក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម ក៏បានជួបពិភាក្សាការងារជាមួយ លោក YASUNAGA ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្ម JFTC និង លោក ISHIGURO ប្រធានអង្គការ JETRO ព្រមទាំងប្រធានក្រុមហ៊ុនវិនិយោគជប៉ុនធំៗមួយចំនួនទៀតផងដែរ ដើម្បីបង្កើតទំនាក់ទំនងធុរកិច្ច និងជំរុញអ្នកវិនិយោគជប៉ុន ឱ្យទៅធ្វើធុរកិច្ចពាណិជ្ជកម្ម និងវិនិយោគនៅប្រទេសកម្ពុជា កាន់តែច្រើនឡើងថែមទៀត។
---
(Tokyo, Japan): On the evening of Tuesday, 7 January 2025, Mr. SIN Saray, Commercial Attaché to the Cambodian Embassy in Japan, accompanied His Excellency TUY Ry, Ambassador of Cambodia to Japan, in paying a courtesy call to His Excellency MUTO Yoji, Minister of Economy, Trade and Industry of Japan (METI), Mr. YASUNAGA Tatsuo, Chairman of the Japan Foreign Trade Council, Inc. (JFTC), and Mr. ISHIGURO Norihiko, Chairman of the Japan External Trade Organization(JETRO), on the occasion of joining the JFTC New Year’s Reception, which was held under the chairmanship of His Excellency MUTO Yoji, Minister of Economy, Trade and Industry of Japan at the New Otani Hotel in Tokyo.
Taking this opportunity, the Commercial Attaché also met with Mr. YASUNAGA, Chairman of the JFTC, and Mr. ISHIGURO, Chairman of JETRO, as well as the Presidents and CEOs of several major Japanese investment companies, to establish business relations and encourage more Japanese investors to do business and invest in Cambodia.



