លោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានបន្តចូលរួមអម ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ក្នុងការបំពេញទស្សនកិច្ចនាថ្ងៃទី២នៃដំណើរទស្សនកិច្ច នៅទីក្រុង Miri នៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(MIRI, Sarawak, ម៉ាឡេស៊ី)៖ នាថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម YB ADAM YII SIEW SANG, អភិបាលក្រុង Miri នៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី លោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានបន្តចូលរួមអម ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ក្នុងការបំពេញទស្សនកិច្ចនាថ្ងៃទី២នៃដំណើរទស្សនកិច្ច នៅទីក្រុង Miri នៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី។

លទ្ធផលសំខាន់ៗនៃការអញ្ជើញបំពេញទស្សនកិច្ចនេះ មានដូចខាងក្រោម៖

ទី១ បំពេញទស្សនកិច្ចសិក្សានៅ Curtin University ដែលជាសាកលវិទ្យាល័យដ៏ល្បីមួយនៅក្នុងទីក្រុង MIRI ដែលមានប្រព័ន្ធសិក្សាដូច Curtin University នៅប្រទេសអូស្រ្តាលី ហើយនិស្សិតដែលបានបញ្ចប់ការសិក្សាត្រូវទៅទទួលសញ្ញាប័ត្រនៅប្រទេសអូស្រ្តាលី។ Curtin University បច្ចុប្បន្នបានចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផងដែរក្នុងកម្មវិធី Pre University ឬ Foundation Courses ហើយសាកលវិទ្យាល័យកំពុងសិក្សានិងពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យអប់រំនៅកម្ពុជា និងស្វែងរកការចុះអនុស្សារណៈនៃការយោគយល់គ្នាបន្ថែមជាមួយនឹងសកលវិទ្យាល័យផ្សេងៗទៀតនៅកម្ពុជាផងដែរ។

-ទី២ បានបំពេញទស្សនកិច្ចសិក្សានៅទីកន្លែងសំខាន់ៗមួយចំនួននៅក្នុងទីក្រុង Miri រួមមានដូចជា Handicraft Culture Center, Sarawak Unity Bridge ដែលជាស្ពានតំណាងអោយការសាមគ្គីនិងការបង្រួបបង្រួមនៃរដ្ឋ Sarawak, សួនសាធារណៈនិងហេដ្ឋារចនាសម្ព័ន្ធនានានៃទីក្រុង Miri, សារមន្ទីរប្រេង នៃរដ្ឋ Sarawak (Petroleum Museum of Sarawak) និងបន្តការទស្សនាទិដ្ឋភាពរួមនិងទេសភាពនៃទីក្រុង MIRI ទាំងមូល។

---

(Miri, Sarawak, Malaysia): On Sunday, 5 January 2025, Mr. Vith Panhnha, Commercial Attaché, accompanied His Excellency Ouk Chandara, Cambodian Ambassador to Malaysia, in responding to the invitation of His Excellency YB Adam Yii Siew Sang, Mayor of Miri City, Sarawak, Malaysia. This was the second day of their visit to Miri City, Sarawak, Malaysia.

The main results of this visit are as follows:

- 1, a study visit to Curtin University, Miri, a renowned university with the same academic system as Curtin University, Australia. Graduates receive their degrees from Australia. Curtin University currently has a memorandum of understanding with the Institute of Technology of Cambodia for pre-university or foundation courses, and the university is exploring the possibility of investing in Cambodia's education sector and seeking to sign additional memoranda of understanding with other Cambodian universities.

- 2, a visit to several important Miri locations, including the Handicraft Culture Centre, the Sarawak Unity Bridge (representing the solidarity and unification of Sarawak), public parks and infrastructure, the Petroleum Museum of Sarawak, and observation of the city's overall view and landscape.

https://s2.moc.gov.kh/mocspace/mocspace_1736751918469.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751918553.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751918476.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751918947.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751918606.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751919028.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751918977.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751918995.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751918966.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751919066.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751918956.jpg
https://s2.moc.gov.kh/mocspace/mocspace_1736751919077.jpg