(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារ Oakwood Premier ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមសន្និសីទផ្សព្វផ្សាយស្តីពីពិព័រណ៍ផលិតផលនាំចេញនាំចូលប្រទេសចិន លើកទី១៣៧ នៅកម្ពុជា ដែលបានសហការរៀបចំឡើងដោយមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចិន និងសភាពាណិជ្ជកម្មកម្ពុជា ដែលមានការចូលរួមពីតំណាងស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន-សហគ្រាស និងវិស័យឯកជនពាក់ព័ន្ធ ជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអបអរសាទរ និងគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ជាពិសេសពិព័រណ៍ផលិតផលនាំចេញនាំចូលប្រទេសចិន លើកទី១៣៧ ក្នុងការពង្រឹងភាពជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ការលើកកម្ពស់ឱកាសអាជីវកម្ម និងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
(Phnom Penh): On the morning of Wednesday, 15 January 2025, at the Oakwood Premier Hotel, His Excellency BUON Sarakmony, Secretary of State of the Ministry of Commerce, attended the Promotion Conference for the 137th Canton Fair in Phnom Penh, Cambodia. The event was organized by the China Foreign Trade Centre and the Cambodia Chamber of Commerce, with participation from representatives of the Chinese Embassy in Cambodia, private sector leaders, companies, and enterprises.
On that occasion, His Excellency Secretary of State, delivered a speech emphasizing the significance of international trade fairs, particularly the 137th China Import and Export Fair, in enhancing Cambodia’s global trade engagement. He highlighted the crucial contribution of international exhibitions to strengthening Cambodia’s trade partnerships, expanding business opportunities, and fostering economic growth through deeper international cooperation.







