(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រសួង ពាណិជ្ជកម្ម ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្នាំ២០២៥-២០៣០ ដែលមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ តំណាងអគ្គនាយកដ្ឋាន តំណាងនាយកដ្ឋានពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន Profitence។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលម្អិតទៅលើទម្រង់ និងខ្លឹមសារនៃសេចក្តីព្រាងគោលនយោបាយ ក៏ដូចជាប្រមូលធាតុចូលបន្ថែមពីនាយកដ្ឋានពាក់ព័ន្ធដើម្បីកែលម្អគោលនយោបាយនេះឱ្យកាន់តែមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ព្រមទាំងជំរុញបរិយាបន្នឌីជីថល និងពង្រឹងសមាហរណកម្មរបស់កម្ពុជាទៅក្នុងទីផ្សារសកល។
---
His Excellency REACH Ra, Secretary of State of the Ministry of Commerce, presided over an internal meeting to review the draft of Cambodia’s Digital Trade Policy 2025-2030.
...
(Phnom Penh): On the morning of Wednesday, 15 January 2025, at the Ministry of Commerce, His Excellency REACH Ra, Secretary of State of the Ministry of Commerce, presided over an internal meeting to review and discuss the draft of Cambodia’s Digital Trade Policy 2025-2030. Her Excellency Secretary of State, under Secretary of State, representatives of the General Department, representatives of line departments, and representatives of the Profitence consulting firm participated in this meeting.
The objective of this first internal meeting was to review the structure and format of this policy and to collect additional input from relevant departments to contribute to a more comprehensive draft of Cambodia’s Digital Trade Policy, which will promote digital inclusivity and strengthen Cambodia’s integration into the global market.








