ឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖

១. របាយការណ៍ស្តីពីការងារត្រៀមចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ កម្ពុជា-ឡាវ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

២. របាយការណ៍លទ្ធផលកិច្ចប្រជុំពិភាក្សាលើ "សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥"

៣. របាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស

៤. របាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ

៥. របាយការណ៍របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម

៦. របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង

៧. របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល

៨. បញ្ហាផ្សេងៗ។

- - -

His Excellency MAO Thora, Secretary of State of the Ministry of Commerce, chaired the weekly meeting of the Ministry of Commerce.

...

(Phnom Penh): On the morning of Thursday, 16 January 2025, at the Ministry of Commerce, His Excellency MAO Thora, Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, director-general, department directors, provincial department directors, and other officials.

The weekly meeting covered the following agenda items:

1. Brief report on the preparation for the Second Meeting of the Cambodia-Laos Joint Trade Committee in Vientiane, Lao People's Democratic Republic

2. Brief report on the results of the Discussion Meeting on "Draft Report on the Progress of the Implementation of the Cambodian Industrial Development Policy 2015-2025."

3. Brief report of the General Directorate of Domestic Trade

4. Brief report of the General Directorate of International Trade

5. Brief report of the General Directorate of Trade Promotion

6. Brief report of the Battambang Provincial Department of Commerce

7. Brief report of the Kandal Provincial Department of Commerce

8. Other matters.

https://s2.moc.gov.kh/mocspace/mocspace_1737013523695.jpg
https://s2.moc.gov.kh/mocspace/mocspace_1737013523641.jpg
https://s2.moc.gov.kh/mocspace/mocspace_1737013523618.jpg
https://s2.moc.gov.kh/mocspace/mocspace_1737013523765.jpg
https://s2.moc.gov.kh/mocspace/mocspace_1737013523689.jpg
https://s2.moc.gov.kh/mocspace/mocspace_1737013523742.jpg
https://s2.moc.gov.kh/mocspace/mocspace_1737013523725.jpg
https://s2.moc.gov.kh/mocspace/mocspace_1737013523846.jpg
https://s2.moc.gov.kh/mocspace/mocspace_1737013523662.jpg
https://s2.moc.gov.kh/mocspace/mocspace_1737013523708.jpg
https://s2.moc.gov.kh/mocspace/mocspace_1737013523919.jpg
https://s2.moc.gov.kh/mocspace/mocspace_1737013523899.jpg
https://s2.moc.gov.kh/mocspace/mocspace_1737013523794.jpg
https://s2.moc.gov.kh/mocspace/mocspace_1737013523850.jpg
https://s2.moc.gov.kh/mocspace/mocspace_1737013523926.jpg
https://s2.moc.gov.kh/mocspace/mocspace_1737013523872.jpg
https://s2.moc.gov.kh/mocspace/mocspace_1737013523807.jpg
https://s2.moc.gov.kh/mocspace/mocspace_1737013524011.jpg
https://s2.moc.gov.kh/mocspace/mocspace_1737013523976.jpg
https://s2.moc.gov.kh/mocspace/mocspace_1737013524007.jpg
https://s2.moc.gov.kh/mocspace/mocspace_1737013524046.jpg