(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “កិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី” ដោយមានវត្តមានអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនភីធីធី (ខេមបូឌា) ជាច្រើនរូប។
យោងតាមស្មារតីនៃការចុះអនុស្សរណៈខាងលើនេះ ក្រុមហ៊ុនភីធីធី (ខេមបូឌា) នឹងសហការលើកកម្ពស់ ផលិតផលខ្មែរលើទីផ្សារក្នុងស្រុក អភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា ជាពិសេស ជួយដល់សហគមន៍កសិករ ផលិតករ សិប្បករ សហគមន៍ និងសមាគម ក្នុងការបង្កើនឱកាសទីផ្សារ និងផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់សាធារណជន តាមរយៈការតាំងបង្ហាញ និងលក់ផលិតផលខ្មែរ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី។
---
Ministry of Commerce and PTT (Cambodia) Sign Memorandum of Understanding on “Cooperation to Promote and Increase Sales of Cambodian Products at PTT Gas Stations.”
…
(Phnom Penh): On the morning of Friday, 17 January 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, presided over the signing ceremony of a Memorandum of Understanding on “Cooperation to Promote and Increase Sales of Cambodian Products at PTT Gas Stations,” with participation from officials of the Ministry of Commerce and PTT (Cambodia).
As a result of this MoU, PTT (Cambodia) will collaborate to promote Cambodian products in the domestic market, supporting farmer communities, producers, artisans, and associations. This initiative aims to increase market opportunities and enhance the visibility of Cambodian products by displaying and selling them at PTT gas stations.


















