លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកស្រី អេដា ក្រាចា នាយិកាអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ប្រចាំប្រទេសកម្ពុជា និងប្រទេសឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកស្រី អេដា ក្រាចា នាយិកាអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ប្រចាំប្រទេសកម្ពុជា និងប្រទេសឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្រ្តី និងលោកស្រីនាយិកា UNOPS បានពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និង UNOPS ក្នុងនាមជាអង្គភាពគ្រប់គ្រងមូលនិធិរបស់អង្គភាពពង្រឹងសមាហរណកម្មក្របខណ្ឌ (EIF) និងកិច្ចសហប្រតិបត្តិការរបស់ UNOPS នៅកម្ពុជាទាក់ទងនឹងវិស័យពាណិជ្ជកម្មផងដែរ។

ជាលទ្ធផល ក្រសួងពាណិជ្ជកម្ម និងអង្គការ UNOPS បានប្តេជ្ញាបន្តនិងស្វែងរកកិច្ចសហប្រតិបត្តិការលើការងារអាទិភាពមួយចំនួនក្នុងទម្រង់ជាជំនួយបច្ចេកទេស ការពង្រឹងសមត្ថភាព និងការអនុវត្តគម្រោង។

- - -

(Phnom Penh): On the morning of Friday, 17 January 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Ms. EdaGraja, UNOPS Country Manager for Cambodia and Laos PDR .

In this meeting, Her Excellency Minister and UNOPS Country Manager discussed the cooperation between the Ministry of Commerce and UNOPS as the Trust Fund Manager for the EIF and UNOPS collaboration on trade-related matters in Cambodia.

As results, the Ministry of Commerce and UNOPS committed to continue and explore cooperation on some priority works in the form of technical assistance, capacity enhancement and project implementation.

https://s2.moc.gov.kh/mocspace/mocspace_1737442789165.jpg
https://s2.moc.gov.kh/mocspace/mocspace_1737442789316.jpg
https://s2.moc.gov.kh/mocspace/mocspace_1737442789187.jpg
https://s2.moc.gov.kh/mocspace/mocspace_1737442789191.jpg