(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាជាមួយ លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) ក្នុងគោលបំណងដើម្បីជម្រាបជូនអំពីការត្រៀមរៀបចំកសាងឯកសារគោលនយោបាយម្រេចកម្ពុជា និងស្វែងយល់បន្ថែមអំពីស្ថានភាពទីផ្សារម្រេចកម្ពុជា រួមបញ្ចូលទាំងកាលានុវត្តភាព បញ្ហាប្រឈម សំណូមពរនិងដំណោះស្រាយ។
(Phnom Penh): On the afternoon of Thursday, 16 January 2025, at the Ministry of Commerce, His Excellency VAR Rothsan, Secretary of State of the Ministry of Commerce, had a discussion with Mr. MAK Ny, President of the Cambodia Pepper and Spice Federation (CPSF) with the aim to inform that the National Pepper Policy will be formulated and find out more the Cambodian pepper market situation, including opportunities, challenges, and suggested solutions.







