ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ដឹកនាំគណប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី១១ នៃគណៈកម្មាធិការចរចាពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(បាងកក, ថៃ)៖ នាថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដាសម្រាប់ភាគីកម្ពុជា បានដឹកនាំគណប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី១១ នៃគណៈកម្មាធិការចរចាពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃការចរចា ពិភាក្សាដោះស្រាយបញ្ហានានារបស់ក្រុមការងារពាក់ព័ន្ធ ក៏ដូចជាផ្តល់អនុសាសន៍លើកិច្ចការសំខាន់ៗដែលត្រូវធ្វើជាបន្តបន្ទាប់ ដើម្បីឈានទៅរកការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា នៅឆ្នាំ២០២៥ តាមការគ្រោងទុក។

---

His Excellency LONG Kemvichet, Director-General for International Trade, led the Cambodian delegation to the 11th Trade Negotiating Committee for the ASEAN-Canada Free Trade Agreement (ACAFTA TNC).

...

(Bangkok, Thailand): On 15–17 January 2025, His Excellency LONG Kemvichet, Director-General for International Trade and ACAFTA TNC Lead for Cambodia, led the Cambodian delegation to the 11th ACAFTA TNC meeting. The meeting was conducted to monitor progress, addressed pending issues of the relevant subsidiary bodies, and provided guidance on follow-up work related to the ACAFTA negotiations.

These efforts aim to achieve the substantial conclusion of the ACAFTA negotiations in 2025, as planned.

https://s2.moc.gov.kh/mocspace/mocspace_1737442969039.jpg
https://s2.moc.gov.kh/mocspace/mocspace_1737442969080.jpg
https://s2.moc.gov.kh/mocspace/mocspace_1737442969085.jpg
https://s2.moc.gov.kh/mocspace/mocspace_1737442969104.jpg
https://s2.moc.gov.kh/mocspace/mocspace_1737442969089.jpg
https://s2.moc.gov.kh/mocspace/mocspace_1737442969195.jpg
https://s2.moc.gov.kh/mocspace/mocspace_1737442969130.jpg