(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំផែនការសម្របសម្រួលថ្លៃកសិផលដំឡូងមី និងស្វាយចន្ទីសម្រាប់ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ (ARDB) រដ្ឋបាលខេត្តពាក់ព័ន្ធ មន្ទីរពាណិជ្ជកម្មខេត្តពាក់ព័ន្ធ ព្រមទាំងសហព័ន្ធ/សមាគមដំឡូងមី និងស្វាយចន្ទី ជាច្រើនរូប។
កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងពិភាក្សាពីផលិតកម្ម បញ្ហាប្រឈមថ្លៃកសិផលដំឡូងមី និងស្វាយចន្ទី ព្រមទាំងរកវិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។







