លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.»

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ត.ផ.ហ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិក សមាជិកា នៃគ.ត.ផ.ហ.ក. ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

ជាមួយគ្នានេះ ដើម្បីបន្តនូវនិរន្តភាពបេសកកម្មជំរុញ និងលើកកម្ពស់គោលនយោបាយនិងដំណើរការតួនាទីភារកិច្ចរបស់ខ្លួន កិច្ចប្រជុំនេះបានពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងចំនួន ២រួមមាន៖ (១). ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យស្តីពីការរៀបចំនិង ការប្រព្រឹត្តទៅនៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា (២). ពិនិត្យលើសេចក្តីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា។

ជាលទ្ធផល លោកជំទាវរដ្ឋមន្ត្រី និងជាប្រធាន គ.ត.ផ.ហ.ក. បានឯកភាពលើកិច្ចពិភាក្សា និងប្រគល់ភារកិច្ចឱ្យលេខាធិការដ្ឋាន នៃ គ.ត.ផ.ហ.ក. រៀបចំសិក្សាបន្ថែមលើការកែសម្រួលអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជាឡើងវិញ និងរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព របស់ គ.ត.ផ.ហ.ក. សម្រាប់ឆ្នាំ២០២៥ ដើម្បីដាក់ឆ្លងក្នុងកិច្ចប្រជុំកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» នាពេលខាងមុខ។

https://s2.moc.gov.kh/mocspace/mocspace_1737444487783.jpg
https://s2.moc.gov.kh/mocspace/mocspace_1737444487758.jpg
https://s2.moc.gov.kh/mocspace/mocspace_1737444487843.jpg
https://s2.moc.gov.kh/mocspace/mocspace_1737444487801.jpg
https://s2.moc.gov.kh/mocspace/mocspace_1737444487882.jpg
https://s2.moc.gov.kh/mocspace/mocspace_1737444488005.jpg
https://s2.moc.gov.kh/mocspace/mocspace_1737444487889.jpg
https://s2.moc.gov.kh/mocspace/mocspace_1737444487988.jpg
https://s2.moc.gov.kh/mocspace/mocspace_1737444487983.jpg
https://s2.moc.gov.kh/mocspace/mocspace_1737444488041.jpg
https://s2.moc.gov.kh/mocspace/mocspace_1737444487839.jpg
https://s2.moc.gov.kh/mocspace/mocspace_1737444488092.jpg