(កូជី, ជប៉ុន)៖ នារសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Takashi Inoue នាយកប្រតិបត្តិក្រុមហ៊ុន Inoue Calcium Corporation នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅទីក្រុងកូជី ប្រទេសជប៉ុន ដោយមានការចូលរួមពី កញ្ញា សឿន សុធីតា ដែលជាសហស្ថាបនិកសិប្បកម្មស្វាយចន្ទីស្ទឹងត្រែង ផងដែរ។
កិច្ចពិភាក្សាបានផ្តោតសំខាន់លើការពង្រីកសក្តានុពលនៃការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារជប៉ុន និងការសិក្សាពីយុទ្ធសាស្ត្រ ស្ដីពីការពង្រីកទីផ្សារ ដោយក្រុមហ៊ុន Inoue Calcium Corporation បានទទួលគ្រាប់ស្វាយចន្ទី (trial shipment ) ជាលើកដំបូងពីសិប្បកម្មស្វាយចន្ទីស្ទឹងត្រែង។
ក្នុងឱកាសនោះ ក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្មបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការផ្តល់ការគាំទ្រយ៉ាងសកម្ម ដើម្បីបង្កើនឱកាសពាណិជ្ជកម្ម និងការជំរុញភាពជាដៃគូឱ្យកាន់តែរឹងមាំ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា ជាពិសេសវិស័យនាំចេញគ្រាប់ស្វាយចន្ទី។
---
(Kochi, Japan): On the afternoon of Monday, 20 January 2025, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce (MoC) and Chairman of the Export Promotion Task Force, along with His Excellency NAM Lynal, Under Secretary of State of the MoC, held a productive meeting with Mr. Takashi Inoue, CEO of Inoue Calcium Corporation, at the company’s headquarters in Kochi, Japan. The meeting was also attended by Miss. SOEUN Sothnita, co-founder of Handcrafted Cashew Nuts Stung Treng.
The discussions centered on unlocking the potential of Cambodia’s cashew nut exports to Japan and identifying practical strategies to expand market access. A key highlight of the meeting was the announcement that Inoue Calcium Corporation is piloting its first trial shipment of cashew nuts from Handcrafted Cashew Nuts Stung Treng to Japan.
The dialogue emphasized the Export Promotions Task Force of the MoC’s commitment to providing targeted support to enhance trade opportunities, foster stronger partnerships, and promote sustainable growth within Cambodia’s agricultural products sector, especially the export of Cambodian cashew nuts.


