ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Tadaaki Okada អគ្គនាយកការិយាល័យ Kochi Prefecture នៅទីក្រុងកូជី ប្រទេសជប៉ុន ដោយមានការចូលរួមពី លោក Takashi Inoue នាយកប្រតិបត្តិក្រុមហ៊ុន Inoue Calcium Corporation និង នាយកប្រតិបត្តិជាន់ខ្ពស់ និងតំណាងមកពីសិប្បកម្មស្វាយចន្ទីខេត្តស្ទឹងត្រែង

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(កូជី, ជប៉ុន)៖ នារសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Tadaaki Okada អគ្គនាយកការិយាល័យ Kochi Prefecture នៅទីក្រុងកូជី ប្រទេសជប៉ុន ដោយមានការចូលរួមពី លោក Takashi Inoue នាយកប្រតិបត្តិក្រុមហ៊ុន Inoue Calcium Corporation និង នាយកប្រតិបត្តិជាន់ខ្ពស់ និងតំណាងមកពីសិប្បកម្មស្វាយចន្ទីខេត្តស្ទឹងត្រែង។

កិច្ចពិភាក្សានេះ បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងខេត្តកូជី និងកម្ពុជា។ ជាមួយគ្នានេះ លោក Tadaaki Okada បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងក្រុមហ៊ុន Inoue Calcium និងវិស័យឯកជននៅកម្ពុជា ព្រមទាំងបានបញ្ជាក់ពីសុទិដ្ឋិនិយមចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងនវានុវត្តន៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរួមគ្នា។

---

(Kochi, Japan): On the afternoon of Monday, 20 January 2025, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, and His Excellency NAM Lynal, Undersecretary of State of the Ministry of Commerce, held a productive meeting with Mr. Tadaaki Okada, Director-General of the Kochi Prefecture Office, Mr. Takashi Inoue, CEO of Inoue Calcium Corporation, and senior executives and representatives from Handcrafted Cashew Nuts, Stung Treng.

The discussion focused on enhancing trade cooperation between Kochi Prefecture and Cambodia. Mr. Tadaaki Okada highly commended the collaboration between Inoue Calcium Corporation and the Cambodian private sector. The talks underscored the positive outlook for strengthening trade partnerships, particularly in agriculture, food innovation, and technological advancement, focusing on driving mutual economic growth.

https://s2.moc.gov.kh/mocspace/mocspace_1737616218005.jpg
https://s2.moc.gov.kh/mocspace/mocspace_1737616218009.jpg
https://s2.moc.gov.kh/mocspace/mocspace_1737616218021.jpg
https://s2.moc.gov.kh/mocspace/mocspace_1737616218113.jpg
https://s2.moc.gov.kh/mocspace/mocspace_1737616218075.jpg
https://s2.moc.gov.kh/mocspace/mocspace_1737616217975.jpg
https://s2.moc.gov.kh/mocspace/mocspace_1737616218030.jpg