(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសំណេះសំណាលជាមួយនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន ៣រូប ដែលជានិស្សិតជ័យលាភីអាហារូបករណ៍ ERASMUS+ និងត្រូវទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Institut national des Sciences Appliquées de Rennes នៃសាធារណរដ្ឋបារាំង។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានសម្តែងការអបអរសាទរដល់និស្សិតជ័យលាភីទាំង ៣ រូប និងបានចែករំលែកអំពីគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការងារធ្វើពិពិធកម្មសេដ្ឋកិច្ច និងសមាហរណកម្មពាណិជ្ជកម្មទៅក្នុងតំបន់ និងសកលផងដែរ។
ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់និស្សិតជ័យលាភីឱ្យខិតខំសិក្សារៀនសូត្រ និងក្របយកចំណេះជំនាញ ព្រមទាំងបទពិសោធន៍ថ្មីៗ ក៏ដូចជារក្សាទំនាក់ទំនង និងកិច្ចសហការល្អ ជាមួយរដ្ឋាភិបាល និងប្រជាជនបារាំង រួមទាំងជាមួយជាតិសាសន៍ដទៃទៀត ក្នុងនាមជានិស្សិតអាហារូបករណ៍តំណាងឱ្យប្រទេសកម្ពុជា។
---
(Phnom Penh): On the afternoon of Wednesday, 22 January 2025, at the Ministry of Commerce, Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, received a courtesy call from three students of the Institute of Technology of Cambodia (ITC) and awardees of the ERASMUS+ Scholarship Program, who will pursue their master’s degrees at Institut national des Sciences Appliquées de Rennes, France.
On that occasion, Her Excellency Secretary of State congratulated the selected awardees and also shared the strategic policy of the Royal Government of the 7th legislature under the wise leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, and the Ministry's efforts in economic diversification and trade integration in the region and globally.
Her Excellency Secretary of State also encouraged all the scholarship awardees, on behalf of Cambodia’s representative, to study hard, acquire new knowledge, skills, and experiences, as well as maintain good relations and cooperation with the government, the people of France, and other nationalities.




