លោកនួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអមដំណើរ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចូលរួមវេទិកា The 2025 KITA Global Trade Forum ក្រោមមូលបទ The Age of Hyper-Uncertainty and the Future of the Korean Trade

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(សេអ៊ូល,កូរ៉េ)៖ នាថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ លោកនួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអមដំណើរ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចូលរួមវេទិកា The 2025 KITA Global Trade Forum ក្រោមមូលបទ The Age of Hyper-Uncertainty and the Future of the Korean Trade។ ក្នុងវេទិការនោះ មានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយស ដូចជា៖ លោកJin-Sik Yoon ប្រធាន KITA, លោក បាន គីម៉ូន អតីតអគ្គលេខាធិការ UN និងលោក Michael B.Froman, Former Deputy US Trade Representative។

វេទិកានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចែករំលែកការយល់ដឹងដ៌មានសារៈសំខាន់នៅក្នុងយុគសម័យនៃការផ្លាស់ប្តូរ និងភាពមិនប្រាកដប្រជានៅក្នុងបរិយាកាសធ្វើពាណិជ្ជកម្មពិភពលោក។

ក្នុងឱកាសនោះ វាគ្មិនបានធ្វើបទបង្ហាញអំពីគន្លឹះសំខាន់ៗនៃបញ្ហាពាណិជ្ជកម្មជាសកល ដូចជាការវិវត្តយ៉ាងឆាប់រហ័សនៃកម្លាំងចលករពាណិជ្ជកម្មរបស់ប្រទេសចិន និងAI រួមជាមួយនឹងយុទ្ធសាស្រ្តផ្សេងៗទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានឡើង។

---

(Seoul, Korea): On Tuesday, 21 January 2025, Mrs. NUON Phanith, Commercial Attaché to the Cambodian Embassy in the Republic of Korea, accompanied Her Excellency CHRING Botumrangsay, Ambassador of the Kingdom of Cambodia to the Republic of Korea, at the 2025 KITA Global Trade Forum. This forum, under the theme “The Age of Hyper-Uncertainty and the Future of Korean Trade,” included invited distinguished speakers such as Mr. Jin-Sik Yoon, Chairman of KITA; Mr. Ban Ki-moon, Former UN Secretary-General; and Mr. Michael B. Froman, Former Deputy US Trade Representative.

This event aimed to share valuable insights in this era of significant change and uncertainty in the global trade environment.

On that occasion, these experts provided insights into key global trade issues, such as shifts in trade dynamics, China, and AI, along with strategies to address emerging challenges.

https://s2.moc.gov.kh/mocspace/mocspace_1737617155472.jpg
https://s2.moc.gov.kh/mocspace/mocspace_1737617155477.jpg
https://s2.moc.gov.kh/mocspace/mocspace_1737617155585.jpg
https://s2.moc.gov.kh/mocspace/mocspace_1737617155637.jpg
https://s2.moc.gov.kh/mocspace/mocspace_1737617155540.jpg
https://s2.moc.gov.kh/mocspace/mocspace_1737617155462.jpg
https://s2.moc.gov.kh/mocspace/mocspace_1737617155546.jpg
https://s2.moc.gov.kh/mocspace/mocspace_1737617155481.jpg