លោក កាន់ វិសិដ្ឋ អនុព័ន្ធទទួលបន្ទុកការងារសេដ្ឋកិច្ច ចូលរួម "កិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចនៃស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃរដ្ឋសមាជិកអាស៊ាន ប្រចាំអាស៊ាន លើកទី១ ឆ្នាំ ២០២៥" នៅទីក្រុង Kuching ខេត្ត Sarawak ប្រទេសម៉ាឡេស៊ី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(Kuching, ម៉ាឡេស៊ី)៖ នាថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២៥ នៅទីក្រុង Kuching ខេត្ត Sarawak ប្រទេសម៉ាឡេស៊ី លោក កាន់ វិសិដ្ឋ អនុព័ន្ធទទួលបន្ទុកការងារសេដ្ឋកិច្ច អមស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអាស៊ាន បានចូលរួម "កិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចនៃស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃរដ្ឋសមាជិកអាស៊ាន ប្រចាំអាស៊ាន លើកទី១ ឆ្នាំ២០២៥" ជាមួយនឹងមន្រ្តីលេខាធិការអាស៊ាន ក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ី សម្រាប់ឆ្នាំ២០២៥ ក្រោមមូលបទ “បរិយាបន្ន និងចីរភាព”។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដោយបានពិនិត្យ និងពិភាក្សា តាមដានសកម្មភាពការងារ មួយចំនួន រួមមាន៖ លទ្ធផលសកម្មភាពការងារពីកិច្ចប្រជុំមន្រ្តីសេដ្ឋកិច្ចលើកទី១១ ឆ្នាំ២០២៤ និងផែនការការងារអាទិភាពឆ្នាំ២០២៥ ស្តីពីការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ការត្រៀមផែនការសម្រាប់ពិភាក្សាជាមួយដៃគូសន្ទនាអាស៊ាននានា ការពិនិត្យសំណើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត និងបញ្ហាផ្សេងៗ។

ជាលទ្ធផល កិច្ចប្រជុំបានត្រៀមរបាយការណ៍សម្រាប់កិច្ចប្រជុំលើកទី១ របស់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥ នៅថ្ងៃបន្ទាប់ចាប់ថ្ងៃទី២២-២៤ ខែមករា ឆ្នាំ២០២៥ នៅទីក្រុង Kuching ខេត្ត Sarawak ប្រទេសម៉ាឡេស៊ី។

---

Mr. Kann Viseth, Attaché (Economic), participated in the First Meeting of the Economic Officials of the Permanent Missions of ASEAN Member States to ASEAN in 2025 (EO-1/25 Meeting) in Kuching, Sarawak, Malaysia.

...

(Kuching, Malaysia): On 20–21 January 2025, in Kuching, Sarawak, Malaysia, Mr. KANN Viseth, Attaché (Economic) to the Permanent Mission of Cambodia to ASEAN, participated in the First Meeting of the Economic Officials of the Permanent Missions of ASEAN Member States to ASEAN and ASEAN Secretariat officers, under Malaysia’s Chairmanship 2025 under the theme “Inclusivity and Sustainability”.

This meeting, held in Kuching, Sarawak, Malaysia, and via video conference, continued to discuss and follow up on the work activities as follows: outcomes and follow-up actions from the EO 11/24 and Annual Priorities 2025 on the ASEAN Economic Community; preparation for discussions with Dialogue Partners; examination of Timor-Leste’s application for ASEAN membership; and other matters.

As a result, the meeting prepared a report for the First Meeting of ASEAN Senior Economic Officials (SEOM) in 2025, held from 22–24 January 2025 in Kuching, Sarawak, Malaysia.

https://s2.moc.gov.kh/mocspace/mocspace_1737617355262.jpg
https://s2.moc.gov.kh/mocspace/mocspace_1737617355469.jpg
https://s2.moc.gov.kh/mocspace/mocspace_1737617355529.jpg
https://s2.moc.gov.kh/mocspace/mocspace_1737617355294.jpg
https://s2.moc.gov.kh/mocspace/mocspace_1737617355287.jpg
https://s2.moc.gov.kh/mocspace/mocspace_1737617355321.jpg
https://s2.moc.gov.kh/mocspace/mocspace_1737617355413.jpg
https://s2.moc.gov.kh/mocspace/mocspace_1737617355395.jpg