(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖
១- របាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
២- របាយការណ៍របស់អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម
៣- របាយការណ៍របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម
៤- របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន
៥- របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់
៦- បញ្ហាផ្សេងៗ ។
- - -
His Excellency OK Boung, Secretary of State of the Ministry of Commerce, chaired the weekly meeting of the Ministry of Commerce.
(Phnom Penh): On the morning of Thursday, 23 January 2025, at the Ministry of Commerce, His Excellency OK Boung, Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, director-general, directors of departments, directors of provincial departments, and other officials.
The weekly meeting covered the following agendas:
1. Brief report of the General Directorate of Administration and Finance.
2. Brief report of the General Directorate of Trade Services.
3. Brief report of the General Directorate of Trade Promotion.
4. Brief report of the Pailin Provincial Department of Commerce.
5. Brief report of the Pursat Provincial Department of Commerce.
6. Other matters.













