(កូជី, ជប៉ុន)៖ នាថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ និង ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានជួបប្រជុំជាមួយស្ថាប័នសំខាន់ៗនៃខេត្តកូជី ប្រទេសជប៉ុន រួមមាន៖ Kochi Industrial Promotion Center, Kochi National University និង Mayor Office of Nankoku City ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងជំរុញការនាំចេញផលិតផលសក្ដានុពលរបស់កម្ពុជា។
ក្នុងជំនួបជាមួយ លោក Hideomi Doi ជាប្រធាននៃ Kochi Industrial Promotion Center កិច្ចប្រជុំបានពិភាក្សាអំពីការសិក្សាស្វែងយល់យុទ្ធសាស្ត្រ ដើម្បីពង្រឹងទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម រវាងកម្ពុជា និងខេត្តកូជី ព្រមទាំងបានគូសបញ្ជាក់ពីសក្ដានុពលក្នុងការលើកកម្ពស់ផលិតផលកម្ពុជា ជំរុញការអភិវឌ្ឍលើវិស័យកសិកម្មនិងការកែច្នៃ ឈានទៅកាន់ទីផ្សារអន្តរជាតិ ដោយភាគីទាំងពីផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីគាំទ្រដល់កំណើនប្រកបដោយនិរន្តរភាព។
ដោយឡែក ក្នុងជំនួបជាមួយ លោកបណ្ឌិត Hiroyuki Ukeda សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Kochi National University វិញ គឺធ្វើឡើងដើម្បីពិភាក្សាអំពីកិច្ចសហការផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍ លើវិស័យកសិកម្ម ការកែច្នៃផលិតផលកសិកម្ម និងការអភិវឌ្ឍផលិតផលថ្មីៗ។ ជាមួយគ្នានេះ លោកបណ្ឌិត Hiroyuki Ukeda បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចូលរួមកម្មវិធីស្រាវជ្រាវរួមគ្នា និងកម្មវិធីចែករំលែកចំណេះដឹង ដើម្បីជួយលើកកម្ពស់អភិវឌ្ឍន៍ប្រកបដោយចីរភាព។
ចំពោះជំនួបជាមួយ លោក Kouzou Hirayama អភិបាលក្រុង Nankoku វិញ គឺកិច្ចប្រជុំបានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងក្រុង Nankoku និងកម្ពុជា ដោយផ្ដោតលើការលើកកម្ពស់ផលិតភាពកសិកម្ម ការបញ្ចូលបច្ចេកវិទ្យានៅក្នុងឧស្សាហកម្ម និងការពង្រីកទីផ្សារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
កិច្ចប្រជុំទាំងនេះបានក្លាយជាជំហានសំខាន់មួយក្នុងការកសាងសម្ព័ន្ធភាពរយៈពេលវែង ដើម្បីលើកស្ទួយទំនាក់ទំនងពាណិជ្ជកម្ម ជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍឧស្សាហកម្ម និងបច្ចេកវិទ្យារវាងប្រទេសកម្ពុជា និងខេត្តកូជី។
---
(Kochi, Japan): On Tuesday, 21 January 2025, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, along with His Excellency NAM Lynal, Undersecretary of State of the Ministry of Commerce, held a series of high-level meetings with key institutions in Kochi Prefecture, Japan. The meetings included discussions with the Kochi Industrial Promotion Center, Kochi National University, and the Mayor of Nankoku City, focusing on strengthening cooperation in trade, industry, agriculture, and innovation.
In the meeting with Mr. Hideomi Doi, President of the Kochi Industrial Promotion Center, the discussion centered on strategies to enhance industrial and trade relations between Cambodia and Kochi Prefecture. Emphasis was placed on identifying opportunities to promote Cambodian products, particularly in the agricultural and agro-processing sectors, to international markets. Additionally, both parties explored avenues for industrial innovation to support sustainable growth.
The meeting with Dr. Hiroyuki Ukeda, President of Kochi National University, focused on fostering collaborative partnerships in research and development, particularly in agriculture, agro-processing, and new product development. Dr. Hiroyuki Ukeda expressed strong interest in joint research initiatives and knowledge-sharing programs aimed at promoting sustainable development and innovation.
The meeting with Mr. Kouzou Hirayama, Mayor of Nankoku City, The conversation highlighted building a strong partnership between Nankoku City and Cambodia. Key areas of focus included enhancing agricultural productivity, integrating technology into industries, and expanding market access to drive economic growth and mutual prosperity.
These meetings mark a significant step toward establishing long-term partnerships to strengthen economic, industrial, and technological ties between Cambodia and Kochi Prefecture.











